王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាពការណ៍រីករាលដាលជំងឺកូវី១៩នៅទូទាំងពិភពលោក៖ អង្គការសុខភាពអះអាងថាជំងឺកូវីដ១៩មាការផ្ទុះរាលដាលឡើងវិញនៅអឺរ៉ុប រោងចក្រផលិតសាច់ចំនួន៣នៅអង់គ្លេសរកឃើញជំងឺឆ្លងមានលក្ខណៈជូបជុំគ្នា

2020-06-26 14:46:57 cri

      នាថ្ងៃទី​២៥ខែមិថុនា​ ពិភពលោក​ទាំងមូលរកឃើញ​ករណីជំងឺកូវីដ១៩​លើស​ពី​ ​៩លាន​២សែន​៩​ម៉ឺន​ករណី ។ ​អាមេរិក​ជា​ប្រទេ​សដែល​មានសភាពជំងឺឆ្លង​ធ្ងន់ធ្ងរបំផុត​នៅទូទាំង​ពិភពលោក​ ​មាន​ករណីឆ្លង​ជំងឺ​ជិត​ ២៤២ម៉ឺន​ករណី ​សា្លប់​ ១២ម៉ឺន​២៥៥០ករណី។ ​ប្រទេសចិន​​រកឃើញ​ករណីឆ្លង​ជំងឺថ្មី​១១​ករណី​នៅក្រុងប៉េកាំង​។​

      នាថ្ងៃទី​២៤ខែមិថុនា​ ​ក្រសួងការពារជាតិ​ឡាវ​បានប្រារព្ធសកម្មភាព​កោតសរសើរ​ជូន​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​នៃ​កងរំដោះប្រជាជនចិន​។​

​     មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស​ថៃគ្រោង​ពន្យារ​ពេល​ច្បាប់​អាសន្នដល់​ដំណាច់​ខែកក្កដា​ ដើម្បី​បន្ធូរបន្ថយសភាពការណ៍នៃ​ជំងឺឆ្ល​ង។

      មន្ត្រីតំបន់​អឺរ៉បុ​នៃអង្គការ​សុខភាពពិភពលោក​បានថ្លែង​ថា​ ​ស្របពេល​បណ្តា​ប្រទេស​អឺរ៉ុប​នានា​លុបចោល​ការ​ដាក់កំហិត​ចំពោះសង្គមជាបណ្តើរ​ៗ​ ​ជំងឺកូវីដ១៩នឹ​ងផ្ទុះរាលដាល​ជាថ្មី​នៅ​អឺរ៉ុប​។​

      ប្រព័ន្ធ​សារព័ត៌មាន​អង់គ្លេស​ផ្សាយដំណឹងថា​ ​នាពេល​ថ្មីៗកន្លងទៅនេះ​ ​ក្នុងរោងចក្រផលិត​សាច់​ចំនួន​៣​នៅ​តំបន់​Wales ប្រទស​អង់គ្លេស​បាន​រកឃើញ​សភាពជំងឺកូវីដ១៩​មាន​លក្ខណៈ​ជួបជុំគ្នា​ ​បច្ចុប្បន្ន​បាន​រកឃើញ​ករណីឆ្លងជំងឺលើស​ពី​៣៣០​ករណី៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស