李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា កិច្ចសហប្រតិបត្តិការ”ខ្សែក្រវាត់និងផ្លូវ” ពុះពារឧបសគ្គឆ្ពោះទៅមុខ បានបង្ហាញពីភាពរឹងមាំនិងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លា

2020-06-19 00:04:47 cri

ថ្ងៃ​ទី​១៨​ខែ​មិថុនា​ លោក​វ៉ាង​យីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិង​ជា​រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាន់​ខ្ពស់​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ​”ខ្សែក្រវាត់​និង​​ផ្លូវ​​”តាម​ប្រព័ន្ធ​វីដេអូ​នៅ​ក្រុងប៉េកាំង​។

លោក​វ៉ាង​យី​ បាន​ថ្លែងថា​ថ្វីត្បិ​តតែរងផល​ប៉ះពាល់ ​ពីការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​និង​ឱនភាព​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដោយ​ តែកិច្ចសហប្រតិបត្តិការ​”ខ្សែ​ក្រវាត់​និង​ផ្លូវ​​”បាន​ ពុះពារឧបសគ្គដើម្បី​ឆ្ពោះ​ទៅ​មុខ​ហើយទទួល​បាន​ការវិវឌ្ឍ​រីក​ចម្រើន​ថ្មី​ៗ​មួយ​ចំនួនទៀតផង​។

ទី​១​ គឺសមាជិកនៃកិច្ចសហប្រតិបត្តិការត្រូវបាន​ពង្រីកជាបន្តបន្ទាប់ ឆ្នាំមុន​បាន​ចុះ​ហត្ថលេខាលើកិច្ចព្រម​ព្រៀងថ្មី​ស្តីពីកិច្ច​សហប្រតិបត្តិការ​អន្តររដ្ឋាភិបាល​ចំនួន​២៩​ច្បាប់​ ធ្វើ​ឱ្យ​ចំនួន ​កិច្ចព្រម​ព្រៀង​សហប្រតិបត្តិការ​កើន​ដល់​២០០​ច្បាប់​។

ទី​២ គឺ​ កម្រិត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​ត្រូវបានលើក​កម្ពស់ជាបន្តបន្ទាប់​ ឆ្នាំ​២០១៩​ ពាណិជ្ជកម្មទំនិញ​សរុប​រវាង​ចិន​ជាមួយ​ដៃគូ​សហប្រតិបត្តិការ​”ខ្សែក្រវាត់​និងផ្លូវ​​”មានទំហំ​លើសពី១.៣ទ្រីលាន​យាន់​ប្រាក់​ចិន​ បាន​កើន​ឡើង​៦%​បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​នៃឆ្នាំ​២០១៩។

ទី៣​ ការ​តភ្ជាប់​គ្នា​ត្រូវបាន​បង្រឹង​ជាបន្តបន្ទាប់ គម្រោង​ការតភ្ជាប់ថ្មី​មួយ​ចំនួនត្រូវ​​បាន​អនុវត្តដោយ​ជោគ​ជ័យ​ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់បណ្តាប្រទេសនានាដើម្បីសម្រេចការអភិវឌ្ឍសេដ្ឋកិច្ចនិងស្ថិរភាពសង្គម។

ការពិត​បាន​បញ្ជាក់​ថា ​​ជំងឺ​ឆ្លង​មិន​បាន​កែប្រែនិន្នាការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការ​”ខ្សែក្រវាត់​និង​ផ្លូវ​​”នោះ​ទេ​ បែរជាបង្ហាញពីភាពរឹងមាំនិងកម្លាំងរស់រវើកយ៉ាងខ្លាំងក្លានៃ​កិច្ចសហប្រតិបត្តិការ​”ខ្សែក្រវាត់​និង​ផ្លូវ​”ទៅ​វិញ៕

图片默认标题_fororder_1

 

អ្នកបកប្រែ:李展精
ប្លុកពិសេស