ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋាភិបាលមជ្ឈិមចិនបានធ្វើសេចក្តីសម្រេចចិត្តមួយចំនួនក្រោមការណែនាំរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិន។ក្នុងនោះបូករួមទាំងការបង្កើតយន្តការរួមគ្នាបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ បន្ទាប់ពីក្រុងវូហានបិទទីក្រុង លោកស៊ីជីនភីងបានចាត់បញ្ជូលក្រុមការងារពិសេសដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន គឺក្រុមណែនាំការងារមជ្ឈិមចិនទៅកាន់ក្រុងវូហាន ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ថ្ងៃនេះ យើងនឹងស្វែងយល់អំពីតួនាទីនៃក្រុមណែនាំការងារមជ្ឈិមចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។