សេចក្តីសម្រេចចិត្តដ៏សំខាន់ ភាគទី២
«ទីក្រុងវូហានបិទក្រុង»
កាលពីថ្ងៃទី២០ខែមករា ក្រុមអ្នកជំនាញប្រកាសថាវីរុសកូវីដ១៩អាចឆ្លងពីមនុស្សទៅមនុស្ស ។ តាំងពីពេលនោះមក ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩នៃក្រុងវូហានបានផ្លាស់ប្តូរទាំងស្រុង ។ តើត្រូវគ្រប់គ្រងការរីករាលដាលនៃវីរុសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងដូចម្តេច ? កាលនោះគឺជាបញ្ហាប្រឈមដ៏ធំមួយមិនធ្លាប់មានពីមុន ។ លោកប្រធានរដ្ឋចិនស៊ីជីនភីងសម្រេចអនុវត្តវិធានការគ្រប់គ្រងការចេញចូលក្រុងវូហានដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ។