翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងប៉េកាំងដំឡើងកម្រិតឆ្លើយតបបន្ទាន់ដល់កម្រិត ២ ការផ្គត់ផ្គង់សម្ភារៈសម្រាប់ជីវភាពប្រចាំថ្ងៃមានស្ថិរភាព

2020-06-17 15:22:20 cri

图片默认标题_fororder_微信图片_20200617152003

      នៅ​យប់​ថ្ងៃទី ១៦ ខែមិថុនា លោក​ស្រី Chen Bei លេខាធិការរង​នៃ​រដ្ឋបាល​ក្រុង​ប៉េកាំង​បាន​ថ្លែងថា ចាប់​ពី​ថ្ងៃទី ១៦ ខែមិថុនា​ត​ទៅ ​ក្រុង​ប៉េកាំងនឹង​ដំឡើង​ពី​កម្រិត​​ ៣ ​​​​ដល់កម្រិត​ ២ ។​ ម្យ៉ាង​វិញ​ទៀត មន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ក្រុង​ប៉េកាំង​បាន​ថ្លែង​ថា បច្ចុប្បន្ន​ របៀបរៀបរយ​នៃការ​ផ្គត់​ផ្គង់​នៅ​​ផ្សារ​លក់​បន្លែបង្ការ​របស់​ក្រុង​ប៉េកាំង​បាននិង​កំពុង​ស្តារ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស ស្ថានភាពផ្គត់​ផ្គង់​បន្លែ​បង្ការ​មានស្ថិរ​ភាព​ជា​ទូទៅ ។

      លោក​ស្រី Chen Bei ថ្លែង​ថា អ្នក​ដែល​ស្នាក់​នៅ​តំបន់​ដែល​មាន​ហានិភ័យ​កម្រិត​មធ្យម​និង​ខ្ពស់ ក៏​ដូចជា​ប្រកប​អាជីវកម្ម​នៅ​​ផ្សារ​Xinfadi​ ហាម​មិន​ឱ្យ​​ចេញពី​ក្រុង​ប៉េកាំង រីឯអ្នក​ផ្សេងទៀត​ត្រូវ​ប្រកាន់​ខ្ជាប់​គោលការណ៍​ដែល​មិន​ចាកចេញពី​ក្រុងប៉េកាំងបើ​ពុំ​មាន​ការ​ចាំបាច់​ ប្រសិនបើ​ចាំបាច់​ត្រូវ​តែ​ចាក​ចេញ​ពី​ក្រុងប៉េកាំង​ ត្រូវ​តែ​បង្ហាញ​លិខិត​បញ្ជាក់​ពីលទ្ធផល​អវិជ្ជមាន​នៃ​ការ​ធ្វើ​តេស្តវីរុស​​​ក្នុង​រយៈ​ពេល ៧ ថ្ងៃ​​ ។ តាម​សហគមន៍ត្រូវ​គ្រប់​គ្រង​បែប​បិទ​ជិត​​​ឡើងវិញ ។

      ក្រៅពីនេះ ទន្ទឹម​នឹង​ការ​ដំឡើង​កម្រិតស​ឆ្លើយ​តប​បន្ទាន់​ ​គ្រប់​​សាលារៀន​ក្រុង​ប៉េកាំង​បាន​រៀបចំ​ឡើង​វិញ​នូវ​ការ​បង្រៀន​តាម​អនឡាញ និស្សិត​សកលវិទ្យាល័យ​ផ្អាក​ការ​ទៅ​​​​សាលា​រៀន​​ កន្លែង​សាធារណៈ​ក្នុងអគារ​​ដូចជា​បណ្ណាល័យ​ សារមន្ទីរ និង​វិចិត្រ​សាលជាដើម ក៏ដូចជា​សួនច្បារ​និង​តំបន់​ទេសចរណ៍​ផងដែរដាក់​កំហិត​លើ​ចំនួន​មនុស្ស​ត្រឹម​ ៣០ % ព្រមនិង​អនុវត្ត​វិធានការ​សម្រាប់​បង្ការ​និង​គ្រប់គ្រង​ ដូចជាកក់សំបុត្រ​​តាម​អនឡាញ​និង​ដាក់​កំហិត​ដល់​ចំនួន​មនុស្ស​​តាម​​ពេលវេលា​ខុសៗ​គ្នា និង​រៀបចំរបៀប​រៀបរយ​ពី​​ចម្ងាយ​​ជាដើម ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស