魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិន្នន័យសេដ្ឋកិច្ចចិនក្នុងខែឧសភាបានប្រកាស អ្នកវិភាគអន្តរជាតិសម្គាល់ឃើញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់ជាងការប៉ាន់ប្រមាណ

2020-06-16 12:34:10 cri

图片默认标题_fororder_中国5月份经济数据公布1

    នាយកដ្ឋាន​ស្ថិតិ​ជាតិចិន​បាន​ប្រកាស​ទិន្នន័យ​ដំណើរការ​សេដ្ឋកិច្ច​ជាតិ​សម្រាប់​ខែ​ឧសភា​កាលពី​ថៃ្ងទី​ ១៥​ ខែមិថុនា។​ក្នុងនោះ ​ការប្រើប្រាស់​បន្ត​មាន​ភាពប្រសើរឡើងវិញ ​ខណៈ​ពេល​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ​ហើយ​ការ​លក់​ដូរ​ក្នុង​ទីផ្សារ​របស់​ប្រទេស​ចិន​មាន​ភាព​ប្រសើរឡើង​ក្នុង​រយៈពេល​ ៣ ​ខែ​ជាប់ៗ​គ្នា។​ទំហំ​នៃ​ការលក់រាយ​ទំនិញ​ក្នុង​ខែ​ឧសភា ​ស្មើ​នឹង​កម្រិត​នៃ​ខែ​ដូចគ្នា​នៃ​ឆ្នាំ ​២០១៩ ​សន្ទស្សន៍​ផលិតកម្ម​ផែ្នក​សេវាកម្ម​បាន​កើន​ឡើង ​១,០​ ភាគរយ ​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៩ ​ហើយ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​បាន​ក្លាយជា​កម្លាំង​ចលករថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសចិន។​

    លោក ​Michael ​Spence ​សេដ្ឋវិទូ​ទីមួយ​និងជា​ប្រធាន​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ធនាគារ ​Deutsche ​បាន​លើកឡើង​ថា ​ការ​ងើប​ឡើង​វិញ​របស់​សេដ្ឋកិច្ច​ចិន​"មើល​ទៅ​គួរឱ្យ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ" ​ហើយ​ការកែលម្អ​តម្រូវការ​ក្នុងស្រុក​របស់​ប្រទេសចិន​ត្រូវបាន​រំពឹងថា ​នឹង​ជួយ​សេដ្ឋកិច្ច​ឱ្យ​កើនឡើង​ពី ​៥ ​ដល់ ​៦ ​ភាគ​រយ​ក្នុង​រយៈពេល​ជាប់ៗគ្នា​នៅក្នុង​ត្រីមាស​ទី ​២ ​។​

    និយាយ​ជាទូទៅ ​ប្រឈម​នឹង​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅប្រទេស ​សេដ្ឋកិច្ចចិន​បាន​បង្ហាញ​នូវ​ភាពធ្ងន់​យ៉ាងខ្លាំង​ដែល​មាន​សមត្ថភាព​ពុះពារ​ការលំបាក​បណ្តោះ​អាសន្ន​និង​មាន​ជំនឿចិត្ត​បន្ត​អភិវឌ្ឍ​ទៅមុខ​ឥត​ឈប់ឈរ។​

    ប្រទេសចិន​បាន​ចាប់ដំណើរការ​នូវ​ផែនការ​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធថ្មី​ក្នុង​ទ្រង់ទ្រាយធំ ​ហើយ​រដ្ឋាភិបាលចិន​បាន​សង្កត់ធ្ងន់​ម្តងទៀត​ថា ​នឹង​ពន្លឿន​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​បែប​ថ្មី ​ដូចជា​បណ្តាញ​ប្រព័ន្ធ ​5G ​និង​មជ្ឈមណ្ឌល​ទិន្នន័យ​ជាដើម​ដើម្បី​ផ្តល់​ការគាំទ្រ​ផែ្នក​ម៉ាក្រូ​គោលនយោបាយ​ដល់​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នៃ​ខ្សែ​សង្វាក់ផ្គត់ផ្គង់។​នេះ​មុខជា​នឹង​ផ្តល់​កម្លាំង​ចលករ​សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែសង្វាក់​ឧស្សាហកម្ម​ពិភពលោក​ទាំងមូល​និង​បង្កើន​កម្លាំង​ទាក់ទាញ​នៃ​ទីផ្សារចិន​ជាក់​ជាមិនខាន។​

    យ៉ាងណា​មិញ ​សេដ្ឋកិច្ចចិន​កំពុង​ប្រឈម​នឹង​ការលំបាក​និង​បញ្ហាប្រឈម​ដែល​បណ្តាល​មកពី​បញ្ហា​ជាច្រើន ​ក៏ដូចជា​កំពុងរង​ផលប៉ះពាល់​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​និង​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ទាំងមូល​កំពុង​ប្រឈមនឹង​ហានិភ័យ​ខ្ពស់បង្គួរ ​ព្រមទាំង​គំនិត​ការពារ​និយម​កំពុងតែ​កើនឡើង​ ជាដើម​ដូច្នេះ ​ការ​ដំណើរការ​សេដ្ឋកិច្ច​របស់​ចិន​នៅតែ​ប្រឈមនឹង​សម្ពាធ​ធំបង្គួរ​និង​ត្រូវការ​កិច្ចខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀត​ដើម្បី​ជួយ​សេដ្ឋកិច្ចពិភពលោក​ឱ្យ​ដើរ​ចេញផុត​ពី​ភាព​លំបាកលំបិន​ខណៈ​ពេល​រៀបចំ​ឡើងវិញ​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន។​

    ប្រទេសចិន​ដែល​ប្រកាន់ខ្ជាប់​នូវ​ពហុភាគីនិយម​និង​សកលភាវូបនីយកម្ម​នឹង​មិនត្រឹមតែ​មាន​សមត្ថភាព​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​ឱ្យ​ងើបឡើងវិញ​ជាបន្តបន្ទាប់​និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ពេញមួយឆ្នាំ​ប៉ុណ្ណោះទេ ​ថែមទាំង​នឹង​រួមគ្នាពុះពារការលំបាក​ជាមួយ​សហគមន៍អន្តរជាតិ​ក្នុងន័យ​បញ្ចូល​កម្លាំង​ចលករ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ផង៕​

图片默认标题_fororder_中国5月份经济数据公布2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស