徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងបារាំងរួមគ្នាផលិតភាពយន្តឯកសារក្រោមចំណងជើងថា “មនុស្សប៉េកាំង”

2020-06-14 15:02:10 cri

   

图片默认标题_fororder_19296953

    ថ្ងៃទី ១៣ ខែមិថុនា​ជា​ទិវាសម្បត្តិ​បេតិកភ័ណ្ឌ​វប្បធម៌​និង​ធម្មជាតិ​នៃប្រទេសចិន ភាពយន្ត​ឯកសារ​“មនុស្ស​ប៉េកាំង៖អាថ៍កំពាំង​ចុងក្រោយ​នៃ​មនុស្សជាតិ” ដែលរួមគ្នា​ផលិត​ដោយ​ចិននិង​បារាំង​បាន​ប្រារព្ធធ្វើ​ពិធី​សម្ពោធបើក​តាមអនឡាញ​នៅក្រុង​ប៉េកាំង​និងប៉ារីស ។

    ឆ្នាំ២០២១​ជាខួបទី ១០០ នៃការជីកកកាយ​ដំណែល​មនុស្សប៉េកាំង​នៅតំបន់​Zhoukoudian ក៏ជា​ឆ្នាំ​វប្បធម៌​និង​ទេសចរណ៍​រវាង​ចិននិង​បារាំង​ដែរ ។ ដើម្បីឱ្យ​ទស្សនិកជន​ចិននិង​ពិភពលោក​ស្វែងយល់ពី​ដំណើរសំខាន់​នៃ​ការវិវឌ្ឍន៍​របស់​មនុស្ស​ជាតិបុរាណកាល និងបង្ហាញពី​បុរេប្រវត្តិសាស្ត្រ​នៃប្រទេសចិន អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិន​និង​ក្រុមហ៊ុន​ទូរទស្សន៍​ជាតិបារាំង​បាន​រួមគ្នា​ផលិត​ភាពយន្ត​ឯកសារ​ក្រោមចំណង​ជើងថា “មនុស្ស​ប៉េកាំង៖អាថ៍កំពាំង​ចុងក្រោយ​នៃ​មនុស្សជាតិ” ដែលនឹង​ត្រូវ​ចាក់ផ្សាយនៅ​ខែធ្នូ​ឆ្នាំ២០២១ ។

    តាំងពី​ចូលឆ្នាំនេះ​មក ប្រមុខរដ្ឋ​ចិននិង​បារាំង​បាន​ពិភាក្សា​ការងារ​តាមទូរស័ព្ទ​ចំនួន ៤ លើក​ហើយ​។ កាលពី​ថ្ងៃទី៥ ខែមិថុនា លោក​ស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ជួបពិភាក្សា​តាមទូរស័ព្ទ​ជាមួយ​លោក​ម៉ាក្រុន ប្រធានាធិបតី​បារាំង​ដោយ​កត់សម្គាល់ថា ​ស្ថិត​ចំពោះមុខ​ការផ្ទុះ​រាល​ដាល​នៃជំងឺ​កូវីដ១៩ ការរួមសាមគ្គីគ្នា​និង​កិច្ចសហប្រតិបត្តិការ​ទើបជា​កិច្ចការ​ត្រឹមត្រូវ ។ ចិននិង​បារាំង​ត្រូវតែ​បន្ត​គាំទ្រ​សហគមន៍​អន្តរជាតិ​សាមគ្គីគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ជាមួយគ្នា ។

    

图片默认标题_fororder_2021838908

    លោក​Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​ចិន និងជា​ប្រធាន​អគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិន​បានថ្លែងថា ភាពយន្តនេះ​បាន​គូសបញ្ជាក់ពី​ការរួមគ្នា​កសាង​និង​ចែករំលែក វាមាន​សារៈសំខាន់​ចំពោះ​ប្រជាជន​ពិភពលោក​ដែល​កំពុង​រង​ផលប៉ះពាល់​ពីការរីករាលដាល​នៃជំងឺកូវីដ១៩ ។

    លោក​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​បារាំង​បានថ្លែងថា កិច្ចសហប្រតិបត្តិការ​ទាំងនេះ​ធ្វើឱ្យ​មនុស្ស​ទាំងឡាយ​មានឱកាស​ទៅស្វែងយល់​ទំនាក់ទំនង​ហួសព្រំដែន​នៃមនុស្សជាតិ​កាលពី​រាប់ពាន់​ឆ្នាំមក ។

   

图片默认标题_fororder_1445980429

​​ ​​លោកស្រីអគ្គនាយក​នៃអង្គការ​យូណេស្គូ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងថា ដំណែល​មនុស្សប៉េកាំង​នៅZhoukoudian​ជាសក្ខីភាព​នៃដំណើរ​វិវឌ្ឍន៍​នៃមនុស្សជាតិ​និង​សង្គម​មនុស្សជាតិ ភាពយន្តនេះ​គឺជា​រឿងរ៉ាវ​របស់​យើង​ទាំងអស់គ្នា ៕

图片默认标题_fororder_2123347944

 

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស