邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកបរិច្ចាគឈាមដោយឥតគិតថ្លៃក្នុងចិននិងបរិមាណឈាមដែលប្រជាជនចិនបានបរិច្ចាគបានបន្តកើនឡើង២២ ឆ្នាំជាប់ៗគ្នា

2020-06-14 15:06:22 cri

图片默认标题_fororder_image001

      ថ្ងៃទី ១៤ ខែមិថុនា​ជា​ទិវា​អ្នកបរិច្ចាគ​ឈាម​ពិភពលោក​លើកទី ១៧ ​ប្រធានបទ​នៃ​ទិវា​ឆ្នាំ​២០២០ នេះគឺ « ​​​ឈាមសុវត្ថិភាព ​សង្គ្រោះ​អាយុជីវិត ​»។ ​តាម​ស្ថិតិ​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​ឱ្យ​ដឹងថា  ​​ចំនួន​អ្នក​បរិច្ចាគ​ឈាម​ដោយ​ឥត​គិត​ថ្លៃ​​​ក្នុង​ប្រទេស​ចិន ​កាលពី​ឆ្នាំ 1998 ​មាន​ 3 សែន 2 ម៉ឺន 8 ពាន់នាក់​ ​​បាន​កើនដល់​ 1563 ​ម៉ឺននាក់​នា​ឆ្នាំ 2019 ​ពោលគឺ​  ​ចំនួន​មនុស្ស​ចូលរួម​បរិច្ចាគ​ឈាម​​ដោយ​ឥតគិតថ្លៃ​​និង​បរិមាណ​ឈាម​ដែល​ប្រជាជន​ចិន​បាន​បរិច្ចាគ​​បន្ត​កើនឡើង​​ ​២២ ​ឆ្នាំ​ជាប់ៗគ្នា។

      ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ​អ្នក​ស្ម័គ្រចិត្ត​គ្រប់ទីកន្លែង​របស់​ប្រទេស​ចិន​បាន​​សកម្ម​ចូលរួម​បរិច្ចាគ​ឈាម​ ​ដើម្បី​​ជួយ​ដល់​អ្នកជំងឺ​កាន់តែ​ច្រើន​។ ​កាលពី​យប់​ថ្ងៃទី ១២ ខែមិថុនា  ​​ក្រុងHuangshan ​ខេត្ត Anhui ​ប្រទេសចិន​បាន​ប្រារព្ធ​​កម្មវិធី​ពិសេស​ថ្លែងអំណរគុណ​ដល់​បណ្តា​អ្នក​ស្មគចិត្ត​ដែលបាន​បរិច្ចាគ​ឈាម​។ ​ចំណែកឯ​តំណាង​អ្នក​ស្ម័គ្រ​ចិត្ត​បរិច្ចាគឈាម​របស់​ចិន​បាន​ថ្លែងថា  ​​ចូលរួម​បរិច្ចាគ​ឈាម​ជា​កិច្ចការ​មាន​តម្លៃ​ណាស់  ​​សង្ឃឹម​ថា​មនុស្ស​ចំនួន​កាន់តែ​ច្រើន​​​ចូលរួម​​យ៉ាង​សកម្ម​ជាមួយពួកយើង៕​​​

 

图片默认标题_fororder_image002

图片默认标题_fororder_image003

图片默认标题_fororder_image004

图片默认标题_fororder_image005

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស