翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលជាតិវត្ថុបុរាណចិនផ្សព្វផ្សាយសកម្មភាពប្រព័ន្ធសារព័ត៌មានចំរុះដោយបង្ហាញពីវត្ថុបុរាណ

2020-06-13 23:06:56 cri

图片默认标题_fororder_WechatIMG536

    ថ្ងៃ​ទី​១៣​ខែមិថុនា​ ពិធីបើក​សម្ពោធ​សកម្មភាពនៅទីក្រុងសំខាន់នៃ"ទិវាបេតិកភ័ណ្ឌវប្បធម៌​អរូបីនិង​ធម្មជាតិ" ឆ្នាំ២០២០និងជា​សកម្មភាព​ប្រព័ន្ធ​សារព័ត៌មាន​ចំរុះ​ទ្រង់ទ្រាយ​ធំ​ដោយបង្ហាញពី​វត្ថុណបុរា បាន​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង​និង​ក្រុង​គូយ​លីន​ក្នុងពេល​ដំណាលគ្នា​។ លោក​ ​Shen Haixiong អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​លោក​​ ​Liu Yuzhu អគ្គនាយក​នៃ​រដ្ឋបាលជាតិ​វត្ថុបុរាណ​ចិន​បានរួម​គ្នា​ចូល​រួម​សកម្មភាព​បើក​សម្ពោធ។

图片默认标题_fororder_WechatIMG537

图片默认标题_fororder_WechatIMG538

图片默认标题_fororder_WechatIMG539

    អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលជាតិវត្ថុបុរាណចិននឹងបង្ហាញដោយ​គ្រប់ជ្រុងជ្រោយពីលក្ខណៈសម្បត្តិបេតិកភណ្ឌវប្បធម៌ សមិទ្ធិផលនៃការអភិរក្សនិងប្រើប្រាស់វត្ថុបុរាណ និងរឿងរ៉ាវនៅពីក្រោយការងារពិព័រណ៍វប្បធម៌តាមរយៈ​​ប្រព័ន្ធសារព័ត៌មានថ្មី​និង​វិធីវីដេអូ​ខ្លី​និង​ការផ្សាយ​ផ្ទាល់តាម​ទូរស័ព្ទដោយអស់រយៈពេល​៣ខែ។

图片默认标题_fororder_WechatIMG542

图片默认标题_fororder_WechatIMG541

图片默认标题_fororder_WechatIMG540

图片默认标题_fororder_WechatIMG543

    តាម​ការផ្សាយដំណឹងបាន​ឱ្យ​ដឹងថា​ សកម្មភាពលើកនេះគឺ​សហរៀប​ចំឡើង​ដោយAPPនៃ​វេទិកា​ប្រព័ន្ធសារព័ត៌មាន​ថ្មី​​ទម្រង់​5Gនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិង​រដ្ឋបាល​ជាតិវត្ថុ​បុរាណចិន​ ។ ពេល​ថ្មី​ៗនេះ វេទិកាប្រព័ន្ធសារព័ត៌មានថ្មីទម្រង់5Gនៃអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិននឹងបន្ត​ផ្សព្វផ្សាយកម្មវិធី​ផ្សាយផ្ទាល់​និង​វីដេអូខ្លីផ្នែក​វប្បធម៌​ដូច​ជា​កម្មវិធី​«អក្សរចិនក្នុងវត្ថុ​បុរាណ​» ដើម្បី​បង្ហាញពី​លក្ខណៈសម្បត្តិ​របស់វប្បធម៌របស់វត្ថុ​បុរាណ​ និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជនជាតិចិនដ៏ល្អប្រសើរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស