邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទូទាំងប្រទេសចិនឈានចូលរដូវទឹកឡើង ទន្លេ 148 ខ្សែបានជន់លិច

2020-06-11 18:32:59 cri

图片默认标题_fororder_国新办发布会0611

      ថ្ងៃទី ១១ ខែ​មិថុនា ឆ្នាំ ២០២០  ​​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​​បាន​បើកធ្វើ​​សន្និសីទ​កាសែត​ ​ ដើម្បី​បញ្ជាក់​ពី​​សភាពការណ៍​បង្ការ​​​ទឹកជំនន់​និង​ភាព​រាំង​ស្ងួត​​​ក្នុង​ប្រទេស​ចិន​ ​។

      គិត​មក​ទល់​​បច្ចុប្បន្ន​នេះ  ​ទូទាំង​ប្រទេស​ចិន​បាន​ឈានចូល​រដូវ​ទឹកឡើង  ​​ទន្លេ​ចំនួន ​148 ​ខ្សែ​​សុទ្ធតែ​មាន​កម្ពស់​ទឹក​​លើស​ពី​​កម្រិត​ប្រកាស​អាសន្ន​​ ​ តំបន់​មួយចំនួន​បាន​រងគ្រោះទឹកជំនន់​យ៉ាង​ខ្លាំង​។ ​ ​ពិសេស​ពេលកន្លង​នេះ ​តំបន់​ភាគ​ខាង​ត្បូង​របស់​ចិន​សម្បូរភ្លៀង​ធ្លាក់​បាន​បណ្តាល​ឱ្យ​ជន់លិច​​យ៉ាង​ខ្លាំង  ​ក្រសួង​ធនធាន​ទឹក​ចិន​បាន​ចាត់បញ្ជូន​ក្រុមការងារ​ចំនួន ៦ ទៅដល់​កន្លែង​រងគ្រោះ​ខ្លាំង​ដើម្បី​ណែនាំ​ពី​ការងារ​បង្ការ​គ្រោះ​ធម្មជាតិ។

      មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​នឹង​ការងារ​សង្គ្រោះ​និង​បង្ការ​ទឹកជំនន់​និង​គ្រោះ​រាំង​ស្ងួត​។ ​ក្នុង​«របាយការណ៍​ការងារ​​រដ្ឋាភិបាល​ចិន​ឆ្នាំ2020» ​ក៏​បាន​បញ្ជាក់ថា​ ​ត្រូវ​បន្តលើក​កម្ពស់​សមត្ថកិច្ច​បង្ការ​និង​កាត់បន្ថយ​គ្រោះធម្មជាតិ​។ ​ ឆ្នាំនេះ ​ក្រសួង​ធនធាន​ទឹក​ចិន​នឹង​ផ្តោតសំខាន់​លើ​ការបង្ការ​គ្រោះធម្មជាតិ​ធំៗ ចំនួន ៣ ​ពោលគឺ ​​ទឹកជំនន់​ខ្លាំង ​​ឧប្បត្តិហេតុ​​បាក់​ទំនប់​ទឹក​  ​​និង​គ្រោះ​រអិល​បាក់ដីភ្នំ​​។  ​​សម្រាប់​ការងារ​ជំហាន​បន្ត​ ​​នឹង​ខិតខំ​សម្រប​សម្រួល​ឱ្យ​បាន​ល្អ​នូវ​ការ​បង្ការ​ជំងឺ​កូវីដ-19 ​ការបង្ការ​​ទឹកជំនន់​ ​​និង​គ្រោះ​រាំងស្ងួត​ ​ ដើម្បី​​​គាំទ្រ​រដ្ឋបាល​​គ្រប់ទីកន្លែង​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​​គ្រោះធម្មជាតិ​ ​បង្ការ​គ្រោះធម្មជាតិ ​ ​ខិតខំ​ពេញ​ទំហឹង​ដើម្បី​ធានា​​សុវត្ថិភាព​អាយុជីវិតនិង​ទ្រព្យ​សម្បត្តិ​  ​សុវត្ថិភាព​​ទឹកស្អាត  និង​​សុវត្ថិភាព​ស្បៀង​អាហារ​​របស់​ប្រជាពលរដ្ឋ​៕​

 

图片默认标题_fororder_微信图片_20200611183609

图片默认标题_fororder_微信图片_20200611183613

图片默认标题_fororder_微信图片_20200611183616

图片默认标题_fororder_微信图片_20200611183620

图片默认标题_fororder_微信图片_20200611183623

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស