កិច្ចប្រជុំកំពូលតាមអនឡាញនៃមហាសន្និបាតភាពវៃឆ្លាតសិប្បនិម្មិត (AI)ពិភពលោកឆ្នាំ ២០២០ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែកក្កដាខាងមុខនេះ។ ឆ្នាំនេះ មហាសន្និបាតនឹងរៀបចំសកម្មភាពតាំងពិព័រណ៌តាមអនឡាញជាលើកទីមួយ ដើម្បីបង្ហាញនូវរូបភាពនៃគម្រោង “ស្រុកកំណើតបែបAI” ហើយតាមការប៉ាន់ប្រមាណ សហគ្រាសដែលនឹងចូលរួមការតាំងពិព័រណ៌តាមអនឡាញក្នុងឱកាសនេះនឹងមានដល់ទៅជាង ១៥០ សហគ្រាស ។
ដោយឡែក ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ ២០២០ គ្រោងនឹងបើកធ្វើនៅទីក្រុងប៉េកាំងនៅខែកញ្ញាខាងមុខនេះ បច្ចុប្បន្នគណៈកម្មការរៀបចំពិព័រណ៌ទទួលបានការដាក់ពាក្យសុំចូលរួមចំនួនមិនតិចទេពីសហគ្រាសអន្តរជាតិល្បីៗ។ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-19 ប្រកបដោយប្រសិទ្ធភាព ពិព័រណ៍នេះនឹងធ្វើឡើងតាមទម្រង់អនឡាញនិងការដាក់តាំងនៅនឹងកន្លែង៕