កាលពីថ្ងៃទី ៨ ខែមិថុនា លោកស៊ីជីនភីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគនីងស្យា ។ លោកបានអញ្ជើញទៅដល់ភូមិHongdeស្រុកHongsibaoក្រុងWuzhong កំណាត់ទន្លេលឿងក្នុងសង្កាត់ក្រុងWuzhong និងសហគមន៍Jinhuayuanស្រុកJinxing ដើម្បីស្វែងយល់ពីសភាពការណ៍តំបន់នោះក្នុងការជំរុញការពុះពារឧបសគ្គក្នុងការបម្រះខ្លួនចេញផុតពីភាពក្រីក្រ ការបង្កើនការអភិរក្សបរិស្ថានតាមបណ្តោយទន្លេលឿងនិងជំរុញសាមគ្គីភាពជនជាតិជាដើម ។