魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយ<សៀវភៅសស្តីពីសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៃប្រទេសចិន>

2020-06-07 16:17:27 cri

图片默认标题_fororder_抗疫白皮书

    ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ចេញ​ផ្សាយ​<សៀវភៅស​ស្តីពី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​ ១៩ ​នៃ​ប្រទេសចិន​>នៅ​ថ្ងៃទី ​៧ ​ខែមិថុនា។​

    សៀវភៅស​បាន​ចង្អុលបង្ហាញ​ថា ​ការរីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​គឺជា​ព្រឹត្តិការណ៍​សុខាភិបាល​សាធារណៈ​បន្ទាន់​ដ៏ធ្ងន់ធ្ងរ​មួយលើក​ដែលរីករាលដាល​លឿន​បំផុត ​ក្របខ័ណ្ឌ​ចម្លង​ទូលំទូលាយ​បំផុត​និង​កម្រិត​បង្ការ​និង​គ្រប់គ្រង​លំបាក​បំផុត​ចាប់តាំងពី​ការចាប់បដិសន្ធិឡើងនូវ​សាធារណរដ្ឋប្រជាមានិតចិន​មក។​ការរីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩​លើក​នេះ​ជាវិបត្តិមួយ ​ហើយ​ក៏ជា​ការសាកល្បង​សមត្ថភាព​ដ៍សំខាន់​មួយ​សម្រាប់ប្រទេសចិន​ផង​ដែរ។​បក្សកុម្មុយនិស្ត​ចិន​និង​រដ្ឋាភិបាលចិន​យកចិត្តទុកដាក់​ខ្ពស់​និង​ចាត់វិធានការ​យ៉ាង​ឆាប់​រហ័ស។​លោក ​ស៊ីជីនភីង ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ដឹក​នាំ​និង​ចាត់ចែង​បញ្ជា​ដោយ​ផ្ទាល់​ដែល​បាន​ពង្រឹង​ជំនឿចិត្ត ​ប្រមូផ្តុំ​នូវ​កម្លាំង​សាមគ្គីភាព​និង​ចង្អុល​បង្ហាញ​ពី​ទិសដៅ​សម្រាប់​ប្រជាជន​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លងនេះ។​

    ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្តចិន ​បន្ទាប់ពី​ឆ្លងកាត់​ការខិតខំ​ប្រឹងប្រែង​ដ៏លំបាកលំបិន ប្រទេស​ចិន​បាន​បង់​តម្លៃ​និង​ពលី​យ៉ាងច្រើន​សន្ធឹក ​ហើយ​បាន​ផ្លាស់ប្តូរ​ស្ថានភាព​ជំងឺឆ្លង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដែលបាន​ចំណាយ​ពេល​វេលា​ប្រមាណ ​៣ ​ខែ​ទទួលបាន​លទ្ធផល​សំខាន់​​ក្នុងការ​យក​ជ័យជម្នះ​​លើ​សង្គ្រាម​ការពារ​ខេត្ត​ហ៊ូប៉ី​និង​សង្គ្រាម​ការពារ​ទីក្រុង​វូហាន​ដោយបាន​គាំពារ​សុវត្ថិភាព​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន ​ក្នុងន័យ​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​គាំពារ​សន្តិសុខ​សុខាភិបាល​សាធារណៈ​ក្នុងតំបន់​និង​ពិភពលោក។​

    ប្រទេសចិន​​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈអំពី​សហគមន៍​រួមវាសនា​នៃ​មនុស្សជាតិ​ជា​និច្ចកាល​និង​បង្ហាញនូវ​ទំនួលខុសត្រូវ​របស់​ប្រទេស​ដ៏ធំ​មួយ បាន​រួមគ្នាពុះពារ​ការ​លំបាក​ជាមួយ​បណ្តាប្រទេស​ដទៃទៀត។​ប្រទេស​ចិន​កាន់អាកប្បកិរិយា​ស្របច្បាប់ បើកទូលាយ មានតម្លាភាព​និង​ទទួលខុសត្រូវ​ជានិច្ច​ រាយការណ៍ព័ត៌មាន​ស្តីពី​ជំងឺ​កូវីដ១៩​ភ្លាមៗ​ជូន​សហគមន៍​អន្តរជាតិ​ ចែករំលែក​ដោយឥត​លាក់​លៀម​ជាមួយ​បណ្តាភាគី​នានា​អំពី​បទពិសោធន៍​បង្ការ ​គ្រប់គ្រង​និង​ព្យាបាល​ជំងឺ​កូវីដ ​១៩ ​ព្រម​ទាំង​ផ្តល់​ជំនួយ​មនុស្សធម៌​តាមលទ្ធភាព​ដល់​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លងនេះ​នៅ​ទូទាំងពិភពលោក។

    សៀវភៅស​បាន​ចង្អុលបង្ហាញ​ថា ​នាពេល​បច្ចុប្បន្ននេះ ​ជំងឺកូវីដ​ ១៩ ​នៅតែ​បន្ត​រីក​រាលដាល​ពាសពេញ​ទូទាំង​ពិភពលោក។​ប្រទេសចិន​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ឱ្យតែសហគមន៍​អន្តរជាតិ​ជួយគ្នា​ទៅវិញ​ទៅមក​និង​រួមសុខ ​រួមទុក្ខ​ជាមួយ​គ្នា ​ក៏ប្រាកដជា​នឹងយកជ័យជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ​ដើរ​ចេញពី​គ្រា​លំបាក​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​មនុស្សជាតិ​លើកនេះ​និង​អបអរទទួល​នូវ​អនាគត​កាន់តែ​ល្អបវរ​ក្នុងការ​អភិវឌ្ឍ​មនុស្សជាតិ​មិនខាន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស