មន្ទីរស្រាវជ្រាវមីក្រូជីវសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិនបានប្រកាសដំណឹងកាលពីថ្ងៃទី ៦ខែមិថុនាថា ការសុំចូលក្នុងដំណាក់កាលព្យាបាលផ្ទាល់នៃថ្នាំអង្គបដិប្រាណដែលមានលក្ខណៈពិសេសព្យាបាលសម្រាប់ព្យាបាលជំងឺកូវរីដ១៩ដែលផលិតដោយក្រុមសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តនៃមន្ទីរនេះត្រូវបានអនុម័តជាផ្លូវការពីនាយកដ្ឋានជាតិឱសថ។ការធ្វើតេស្តព្យាបាលផ្ទាល់ជំហានដំបូងក្នុងកាយមនុស្សគឺធ្វើតេស្តសុវត្ថិភាពនិងកម្រិតថ្នាំ។
នេះជាការធ្វើតេស្តសម្រាប់ព្យាបាលផ្ទាល់នូវជំងឺកូវីដ១៩ដោយប្រើថ្នាំអង្គបដិប្រាណដែលមានលក្ខណៈពិសេសព្យាបាលក្នុងចំណោមមនុស្សដែលមានសុខភាពល្អ។ដែលជាសញ្ញាកត់សម្គាល់ថា ថ្នាំអង្គបដិប្រាណនៃវីរុសកូវីដ១៩ដែលមានកម្មសិទ្ធិបញ្ញារបស់ប្រទេសចិនបានចូលក្នុងដំណាក់កាលវាយតម្លៃក្នុងរាងកាយមនុស្សហើយ។