刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩#

2020-06-06 16:01:26 cri

កសាង​ស្ពាន​តាម​អនឡាញ ជួយ​យក​អាសាគ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​ពី​ជំងឺ​កូវីដ​-១៩​ផ្ទុះឡើង​នៅ​អេស្ប៉ាញ ​ជនជាតិ​ចិន​ក្នុង​តំបន់​បរិច្ឆាគ​សម្ភារៈ​វេជ្ជសាស្ត្រ​ដោយ​ស្ម័គ្រចិត្ត​ដល់​មន្ទីរពេទ្យ។​ក្នុង​ដំណើរការ​នេះ ​លោកស្រី​លីយ៉ា ជនជាតិ​ចិន​ដែល​ចួល​រួម​សកម្មភាព​បរិច្ឆាគ​បាន​ដឹងថា ​បុគ្គលិក​ពេទ្យ​​ក្នុង​តំបន់​ សង្ឃឹម​ថា​ចង់​ទាក់​ទង​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ព្យាបាល​ជំងឺ​កូវីដ​-១៩​របស់​ប្រទេស​ចិន​ ​ដើម្បី​រៀន​សូត្រ​តាម​ពិសោធន៍​របស់​ប្រទេសចិន​។​ដូច្នេះ ​លោកស្រីបាន​កសាង​វេទិកាមួយ​តាម​អនឡាញ​ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ត​ដទៃទៀត ដើម្បី​ជួយ​បុគ្គលិក​ពេទ្យ​អេស្ប៉ាញ​ទាក់​ទង​ជាមួយ​គ្រូពេទ្យ​ប្រទេស​ចិន​តាម​អ៊ឺនធឺណែត ​ក្នុង​ន័យ​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​ក្នុង​ដំណើរការ​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩។​ទន្ទឹម​នឹង​ការ​វិវឌ្ឍរីក​ចម្រើន​នៃ​សភាពការណ៍​ជំងឺ​កូវីត-១៩​ គ្រូពេទ្យ​លើ​ពិភពលោក​លើស​ពី​១២០០នាក់​​និង​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​២០០នាក់​លើ​ពិភពលោក​បាន​ផ្លាស់ប្តូរ​មតិយោបល់​តាម​បណ្តាញ​អ៊ឺនធឺណែត​ដែល​បាន​ឆ្លើយ​សំណួរ​ជាង​៥៣០៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស