魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang ថែ្លងថា ប្រទេសចិនកំពុងបង្កើនការពុះពាបញ្ហាលំបាកនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រលើវ៉ាក់សាំង ឱសថនិងថ្នាំតេស្តសម្រាប់ទប់ទល់នឹងជំងឺកូវីដ ១៩

2020-06-05 11:27:06 cri

图片默认标题_fororder_李克强

    កាលពី​យប់​ថ្ងៃទី ​៤ ​ខែមិថុនា ​លោក Li ​Keqiang ​នាយករដ្ឋមន្រ្តីចិន​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​វ៉ាក់សាំង​ពិភពលោក​តាម​ប្រព័ន្ធ​វីដេអូ​ដោយ​សង្កត់ធ្ងន់ថា ​ប្រទេសចិន​កំពុង​បង្កើន​ការ​ពុះពា​បញ្ហា​លំបាក​នៃ​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​លើ​វ៉ាក់សាំង ​ឱសថ​និង​ថ្នាំតេស្ត​សម្រាប់​ទប់​ទល់​នឹង​ជំងឺកូវីដ​ ១៩ ​ព្រមទាំង​យកចិត្តទុកដាក់​ចំពោះ​កិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង។​

    លោក ​Li ​Keqiang ​បាន​ថែ្លងទៀត​ថា ​ឆ្លងតាម​ការខិតខំ​ប្រឹងប្រែង​ដ៏​លំបាក​របស់​ប្រជាជន​ចិន ​ការ​រីករាលដាល​នៃ​ជំងឺឆ្លង​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។​ប៉ុន្តែ​ការ​រីករាលដាល​នៃ​ជំងឺឆ្លងនេះ​មិន​ទាន់​បញ្ចប់​នោះ​ទេ។​ប្រទេសចិន​នឹង​បន្ត​ផ្តល់​ការគាំទ្រ​តាម​លទ្ធភាព​របស់ខ្លួន​ដល់​បណ្តាប្រទេស​នានា​ដែល​រង​ផលប៉ះពាល់​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ ​ជាពិសេស ​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​ឆ្លង​នេះ​ព្រមទាំង​ការ​ស្តារ​ឡើងវិញ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។

    លោក ​Li ​Keqiang ​បាន​លើកឡើង​ថា ​ប្រទេសចិន​នឹង​បន្ត​គាំទ្រ​ដល់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ដើរតួនាទី​ស្នូល​លើ​ការសម្របសម្រួល​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង ​ក៏ដូចជា​ជំរុញ​ការ​ធ្វើតេស្ត​គ្លីនិក​និង​លទ្ធផល​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ឱ្យ​ប្រើប្រាស់​នៅលើ​ទីផ្សារ​ក្នុងពេលឆាប់ៗ​ដើម្បី​ផ្តល់​នូវ​ផលិតផល​សាធារណៈ​ជា​សកល​ដែល​ប្រកប​ដោយ​សុវត្ថិភាព ​ប្រសិទ្ធភាព​និង​គុណភាពខ្ពស់​ដល់​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស