邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសការពារអេកូបរិស្ថាន ដើម្បីកសាងភពផែនដីដ៏ស្រស់ស្អាត

2020-06-05 15:08:38 cri

图片默认标题_fororder_1126076475_1591319044388_title0h

      ថ្ងៃទី ៥ ខែមិថុនា​ ជា​ទិវា​បរិស្ថាន​ពិភពលោក ​ប្រធានបទ​ទិវា​ឆ្នាំនេះគឺ «ការថែរក្សា​ធម្មជាតិ ​ជាកិច្ចការបន្ទាន់»​។ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ  ​ការកសាង​អរិយធម៍​អេកូ​​ត្រូវបាន​ចាត់ទុក​ក្នុង​ផែនការមេ​នៃ​ការអភិវឌ្ឍ​ជាតិ​ចិន​ ​ហើយ​ «ការប្រកាន់​ខ្ជាប់​នូវ​ការរួមរស់​ដោយ​សុខដុមរមនា​​រវាង​មនុស្ស​និង​ធម្មជាតិ» ​បានក្លាយ​ជា​​យុទ្ធសាស្ត្រ​​កសាង​ប្រទេសជាតិ​របស់​ចិន​។ ​ពីដើមឆ្នាំ២០២០នេះ​រៀងមក   ​មិនថា​ពេល​ចូលរួម​សកម្មភាព​ដាំ​ដើមឈើនៅរដ្ឋធានី​ប៉េកាំង ​ឬក៏​ពេល​អញ្ជើញ​​ចុះទៅ​ត្រួតពិនិត្យ​ការងារ​នៅ​ខេត្ត ជឺ ជាំង ​ខេត្ត ស្រានស៊ី ​ខេត្ត សានស៊ី ​​​លោក​ ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​ សុទ្ធតែ​បាន​លើកឡើង​ដល់​​គំនិត​​មួយ ​គឺ​​ ​ត្រូវការពារ​ថែរក្សា​បរិស្ថាន​ភពផែនដី។

 

图片默认标题_fororder_微信图片_20200605145525

       លោក ស៊ី ជីនភីង ​បាន​សង្កត់​ធ្ងន់​ជាប់ជានិច្ច​ថា  ​ទឹកស្អាត​និង​ភ្នំបៃតង ​គឺជា​ភ្នំមាសភ្នំប្រាក់​ ​ខណៈការកែលម្អ​​បរិស្ថាន​ជា​​ការតំឡើង​កម្លាំង​ផលិតកម្ម​​។

      កាលពី​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩  ​​​ទិវា​បរិស្ថាន​ពិភពលោក​បាន​ប្រារព្ធ​សកម្មភាព​ផ្សព្វផ្សាយ​​នៅ​ទីក្រុង​ ហាង ចូវ ​ខេត្ត ជឺជាំង ប្រទេសចិន ​។ ​កាលនោះ​ លោក ស៊ី ជីនភីង ​បាន​ផ្ញើ​សំបុត្រ​ចូលរួមអបអរ​សាទរ​ថា   ​មនុស្សជាតិ​មាន​ភពផែនដី​តែ​មួយ​   ​ការការពារ​បរិស្ថាន  ​ជំរុញ​ការអភិវឌ្ឍ​ជា​ចេរភាព​គឺជា​ទំនួលខុសត្រូវ​រួម​នៃ​គ្រប់ប្រទេស​។ ​ការកសាង​អរិយធម៍​អេកូ​បរិស្ថាន​ពិភពលោក  ​ត្រូវ​មានការចូលរួម​​ទូទៅ​ពី​បណ្តាប្រទេស​នានា​​ ​គួរ​ប្រមូលកម្លាំងចិត្តថ្លើម​ជាមួយគ្នា ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​បៃតុង ​ការបូនទាប ​និង​ជាចេរភាព​ ។

      សម្លឹងពេលអនាគត  ​ប្រទេស​ចិន​មាន​ឆន្ទៈ​រួមជាមួយគ្រប់ប្រទេស ​កសាង​ភពផែនដី​ដែលជា​ស្រុកកំណើត​របស់​យើង​ឱ្យ​កាន់តែ​ស្រស់ស្អាត​  ដើម្បី​រួមគ្នា​​​កសាង​សហគមន៍​រួមជោគ​វាសនា​នៃ​មនុស្សជាតិ៕​​​

 

图片默认标题_fororder_微信图片_20200605145516

图片默认标题_fororder_微信图片_20200605145520

图片默认标题_fororder_微信图片_20200605145523

 

图片默认标题_fororder_1126075152_15913141131461n

图片默认标题_fororder_1126075152_15913149910011n

图片默认标题_fororder_1126075152_15913141488651n

អ្នកបកប្រែ:邓倩
ប្លុកពិសេស