邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនឆ្លើយតបនឹងការអះអាងរបស់លោក Pompeo ដែលថាអាមេរិកបានដាក់លិខិតអំពីបញ្ហាសមុទ្រចិនខាងត្បូងជូនអ.ស.ប. ថា អាមេរិកជាភាគីដែលតែងតែបង្កហេតុក្នុងដែនសមុទ្រចិនខាងត្បូង

2020-06-04 15:27:51 cri

图片默认标题_fororder_W020200603678187544802

      ទាក់ទិន​នឹង​​រឿង​ដែល​លោក​ Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហោះ​សារ​លើ​ ​Twitter ​នា​ថ្ងៃទី ២ ខែ​មិថុនា​ដោយបានអះអាងថា ​សហរដ្ឋ​អាមេរិក​បាន​ដាក់​លិខិត​មួយ​ជូន​លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ​ដើម្បី​តវ៉ា​នឹង​ការ​​ទាមទារ​អធិបតេយ្យភាពទឹកដី​ខុសច្បាប់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​របស់​​ប្រទេស​ចិន​។ ​នៅ​ថ្ងៃទី ៣ ខែ​មិថុនា  ​លោក​ ZhaoLijian​  ​​អ្នក​នាំពាក្យ​​ក្រសួង​ការបរទេស​ចិន​​បាន​ឆ្លើយតប​ថា   ​សហរដ្ឋ​អាមេរិក​មិនមែន​​ប្រទេស​ពាក់ព័ន្ធផ្ទាល់​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទេ ​ក៏​ប៉ុន្តែ ​ជា​ញឹកញាប់​តែងតែ​ទៅ​​បង្ក​ហេតុ​​នៅ​​​សមុទ្រ​ចិន​ខាង​ត្បូង ​​ដោយ​ប្រើ​​កម្លាំងយោធា​ ​ដើម្បី​​ញុះញង់​បំបែក​​បំបាក់​​​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់ ​ដែល​​គ្មាន​អំណោយផល​​ដល់​សុខសន្តិភាព​​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

      ក្នុង​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​នា​ថ្ងៃដដែល​  ​លោក​ ZhaoLijian ​បាន​សង្កត់​ធ្ងន់​ផងដែរថា  ​អធិបតេយ្យភាព​ទឹកដី​ សិទ្ធិ​ ​និង​ផលប្រយោជន៍​របស់​ប្រទេស​ចិន​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​បង្កើត​ឡើង​តាំងពី​​យូរយារ​ណាស់​មកហើយ​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​​ត្រូវបាន​​រដ្ឋាភិបាល​​ចិន​គ្រប់​​អាណត្តិ​​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្លាំង​ ​ហើយ​ក៏​​សម​ស្របនឹង​ច្បាប់​អន្តរជាតិ​​ ​  មាន​ទាំង ​« ធម្មនុញ្ញ​អង្គការសហ​ប្រជាជាតិ​ »​ ​និង  ​« អនុសញ្ញា​​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​មហា​សមុទ្រ​ »​ ​ប្រការនេះ​នឹងមិន​កែ​ប្រែ​​ដោយសារ​ការរិះគន់​ឥត​ហេតុផល​នៃ​​ប្រទេស​មួយ​ចំនួន​​តូច​នោះ​ឡើយ​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស