លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិកាលពីថ្ងៃទី២៨ខែឧសភាថា ឈរលើមូលដ្ឋានគោលការណ៍ប្រទេសចិនតែមួយ “គំនិតឯកភាពរួមថ្ងៃទី២ខែកញ្ញា ” និងការប្រឆាំងយ៉ាងដាច់ខាតនូវ ”តៃវ៉ាន់ឯករាជ្យ ” រដ្ឋាភិបាលមជ្ឈិមចិនរីករាយធ្វើការពិគ្រោះពិភាក្សាអំពីទំនាក់ទំនងនិងអនាគតនៃប្រជាជាតិចិនជាមួយគណបក្ស សមាគមនិងឥស្សរជននានានៅតៃវ៉ាន់ដោយភាពស្មោះបំផុតនិងការខិតខំប្រឹងប្រែងខ្លាំងបំផុត ដើម្បីជំរុញការអភិវឌ្ឍដោយសន្តិភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងជំរុញការបង្រួបបង្រួមប្រទេសជាតិដោយសន្តិភាព។
លោក លី ខឺឈាង បានថ្លែងថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ជាដរាបមកប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេស។ ជនជាតិចិនមានតម្រិះប្រាជ្ញានិងសមត្ថភាពដោះស្រាយបញ្ហារបស់ខ្លួនបានយ៉ាងល្អ៕