王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស​ចិន​នីតិកាល​ទី​ ១៣ បិទបញ្ចប់​នៅក្រុងប៉េកាំង

2020-05-29 16:06:11 cri

បន្ទាប់ពីកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស​ចិន​នីតិកាល​ទី​ ១៣ បានបញ្ចប់​របៀបវារៈទាំងអស់​ដោយ​ជោគជ័យ​ ​និងបាន​បិទបញ្ចប់​នៅ​វិមាន​សភា​​ប្រជាជនចិនកាលពីរសៀលថ្ងៃទី ២៨ ខែ ឧសភា ។ មហាសន្និបាតបានអនុម័ត​របាយការ​ណ៍​ការងាររដ្ឋាភិបាល និងរបាយការណ៍ការងារ​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​ជាដើម ។ មហាសន្និបាតក៏បានបោះឆ្នោត​អនុម័ត​《ក្រម​រដ្ឋ​ប្បវេណី​នៃ​សាធា​​រណរដ្ឋប្រជាមានិតចិន》ហើយ​លោក ស៊ី ជីនភីង​ ប្រធាន​រដ្ឋចិន​បាន​ចុះហត្ថលេខាលើ​ក្រឹត្យ​ប្រធានា​ធិបតីលេខ ៤៥ ដើម្បីប្រកាស​ឱ្យ​ប្រើប្រាស់​ក្រម​រដ្ឋ​ប្ប​វេណី​នេះ ។ មហាសន្និបាតបានអនុម័តសេចក្តី​សម្រេចចិត្តរបស់មហាសន្និបាត​សភា​តំណាង​​ប្រជាជន​ទូទាំង​ប្រទេស​ចិនស្តីពីការ​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹត​ភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការអនុវត្តច្បាប់ពាក់ព័ន្ធនឹង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដើម្បីគាំពារ​សន្តិសុខ​ជាតិ​​ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស