刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាង៖ភាគីចិនសង្ឃឹមនិងជឿជាក់ថា កិច្ចសន្យាដែលប្រទេសចំនួន១៥នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នឹងធ្វើឡើងតាមពេលកំណត់

2020-05-29 15:48:09 cri

   ថ្ងៃទី​២៨ ខែឧសភា ​មហាសន្និបាតប្រចាំឆ្នាំ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​បិទ​សម័យ​ប្រជុំ​ ​ពេល​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ​​និង​អន្តរជាតិ​តាម​រយៈប្រព័ន្ធ​វីដេអូ​បន្ទាប់​ពី​បិទ​មហាសន្និបាត លោក​លីខឺឈាង​នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែងថា​ នៅ​ក្នុង​សន្និសីទ​ថ្នាក់​ដឹកនាំ​អាស៊ី​បូព៌ា​ឆ្នាំ​២០១៩ ​​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ចំនួន​១៥​(ប្រទេស​១០​នៅ​អាស៊ាន ប្រទេស​ចិន ​ជប៉ុន ​កូរ៉េខាងត្បូង​ អូស្រ្តាលី​ ​ព្រម​និង​​នូវែលហ្សេឡង់​បាន​​កិច្ចសន្យា​រួមគ្នា​ថា​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទំនាក់​ទំនងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(ហៅកាត់​ថា​RCEP)តាម​ពេល​កំណត់ ​ដូចនេះ​ភាគី​ចិន​សង្ឃឹម​​និង​ជឿង​ជាក់​ថា​ ​កិច្ចសន្យា​នេះនឹង​ចេញ​ជា​រូបរាង​ឡើង​​។

图片默认标题_fororder_li

    លោក​លីខឺឈាង​បន្ត​ទៀត​ថា​ ​ភាគី​ចិន​ក៏​កំពុង​ជំរុញ​ការកសាង​តំបន់​ពាណិជ្ជកម្ម​សេរី​រវាង​ចិន ​ជប៉ុន​និង​កូរ៉េខាងត្បូង​ផងដែរ​។​ក្រៅ​ពីនេះ ​ភាគី​ចិន​ប្រកាន់​​អាកប្បកិរិយា​បើក​ចំហ​និង​សកម្ម​ក្នុង​ការ​ចូលរួម​កិច្ចព្រមព្រៀង​ទំនាក់​ទំនងភាព​​ជា​ដៃ​គូ​ឆ្លងមហាសមុទ្រ​​ប៉ាស៊ីហ្វីក​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​​(ហៅកាត់​ថា​ CPTP)៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស