郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង ការស្តារខ្សែសង្វាក់ឧស្សាហកម្មជាសកលក៏ត្រូវគោរពតាមក្រឹត្យក្រមសេដ្ឋកិច្ចដដែល

2020-05-28 15:20:20 cri

  ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក Henry Alfred Kissinger អតីត​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​បាន​ថ្លែង​ថា បន្ទាប់​ពីបញ្ចប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ ពិភពលោក​នឹង​លែង​មាន​រូបរាង​ដូច​កាល​​ពីមុនទៀត​ហើយ​ ។ ជា​​ងនេះ​ទៅទៀត លោក Thomas L. Friedman សេដ្ឋវិទូល្បី​ឈ្មោះមួយ​រូប​​បាន​ធ្វើ​ការ​បែង​ចែក​ពេលវេលា​របស់​ពិភពលោក​ជា​ថ្មី​ឡើង​វិញ ពោលគឺ​បាន​ប្តូរ​​ពី​ មុន​គ្រិស្ត​សករាជនិង​ក្រោយ​គ្រិស្ត​សករាជ ទៅ​ជា​មុន​ពេល​កើត​មាន​ជំងឺ​​កូវីដ​១៩​និងក្រោយ​ពេល​​បញ្ចប់​ជំងឺ​កូវីដ​១៩​ ។ ប្រការ​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ជំងឺ​កូវីដ​១៩​បាន​ជះ​ឥទ្ធិពល​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​ពិភពលោក ។

      ទីមួយ ក្រោម​បរិបទ​សកលភាវូបនីយកម្ម​ ខ្សែ​សង្វាក់​ឧស្សាហកម្ម​បាន​តភ្ជាប់​ជា​មួយ​គ្នា ហើយ​ក្នុង​ស្ថានការណ៍​រីក​រាល​ដាលនៃ​ជំងឺ​ឆ្លង​ ក៏​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នានា​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ ។

      ទីពីរ វិធានការ​ឯកតោភាគី​និយម​និង​ការ​គាំពារ​និយម​របស់​អ្នក​នយោបាយ​មួយ​ចំនួន​របស់​អាមេរិក​ មិន​អាច​កែ​ប្រែ​ក្រឹត្យ​​ក្រម​ជា​មូលដ្ឋាន​នៃ​រចនាសម័្ពន្ធ​​ខ្សែ​សង្វាក់​ឧស្សាហកម្ម​នោះ​ឡើយ ។ មួយ​ផ្នែក អាមេរិក​បាន​ប្រើ​ប្រាស់​កម្លាំង​ទូទាំង​ប្រទេស​ដើម្បី​គាបសង្កត់​​សហគ្រាស​បច្ចេកវិទ្យា​ទំនើប​នៃ​ប្រទេស​ចិន​ដូចជា​​ក្រុម​ហ៊ុន​ ហួវៃ​ជាដើម ។ មួយ​ផ្នែក​ទៀត នៅ​ខែ​មេសា លោក Larry Kudlow ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច​នៃ​សេតវិមាន​អាមេរិក​បាន​អំពាវនាវ​ដោយ​ចំហ​ ឱ្យ​សហគ្រាស​ចិនដែល​​ធ្វើ​អាជីវកម្ម​នៅ​អាមេរិក​ដក​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ រហូត​ដល់​និយាយ​ថា​សុខ​ចិត្តចំណាយ​​​ថ្លៃ​សេវា​ដក​ចេញ​ទាំង​អស់ទៀតផង​ ក្នុង​ន័យ​កាត់​បន្ថយ​ឧត្តមភាព​របស់​ប្រទេស​ចិន​លើ​វិស័យ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ ។

      គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​មិនបាន​​ធ្វើ​ឱ្យ​ជំហាន​នៃការ​ធ្វើ​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​​ដើរ​ថយ​ក្រោយ​នោះ​ទេ​  ហើយក៏​​មិន​បាន​ធ្វើ​ឱ្យ​​គំនិត​​ខុស​ទំនង​របស់​ជន​អវិជ្ជា​​មួយ​ចំនួន​ដែល​ចង់​បណ្តេញ​​ប្រទេស​ចិន​ឱ្យ​នៅ​ឯកោ​ បាន​សម្រេច​នោះ​​ដែរ ។ តាម​ពិត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​ប្រហែល​នឹង​កើត​ឡើងចំពោះ​​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង​ សហគ្រា​ស​បរទេស​បាន​ជ្រើ​សរើស​ផ្លូវ​អភិវឌ្ឍ​ន៍មួយ​ ពោល​គី​ចូល​ទៅ​កាន់​​ប្រទេស​ចិន​តែ​ម្តង​ ដើម្បី​ស្វែង​រក​កាន់​តែ​ច្បាស់​នូវ​​សេចក្តី​ត្រូវ​ការនៃ​​ទីផ្សារ​ចិន ។ នេះ​ប្រហែល​ជា​ទិស​ដៅ​ស្តារឡើង​វិញ​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និងខ្សែ​សង្វាក់​​ផ្គត់​ផ្គង់​ជា​សកលក្នុង​យុគសម័យ​​បន្ទាប់​ពី​បញ្ចប់ជំងឺកូវីដ១៩​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស