លោកYuan Zhiming ថ្លែងថា តាំងពីផ្ទុះជំងឺកូវីដ១៩មក វិទ្យាស្ថានវីរុសក្រុងវូហានរងពាក្យឧបាយកលនិងពាក្យចចាមអារ៉ាមមួយចំនួន ។ ពិតមែនតែបុគ្គលិកស្រាវជ្រាវរងសម្ពាធយ៉ាងខ្លាំង តែនៅតែសម្រួលអារម្មណ៍របស់ខ្លួន ដើម្បីប្រយុទ្ធនឹងវីរុស ។ ថ្នាំវ៉ាក់សាំង?បានត្រូវអនុញ្ញាតឱ្យធ្វើពិសោធន៍ដំណាក់កាលទី១និងទី២ ។ លោកនៅបានថ្លែងទៀតថា រចនាសម្ព័ន្ធនិងកម្រិតគ្រប់គ្រងនៃវិទ្យាស្ថានវីរុសមានស្តង់ដារដូចគ្នានឹងបន្ទប់ពិសោធន៍អឺរ៉ុបនិងអាមេរិក ។ ហើយវិទ្យាស្ថានក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមិត្តរួមអាជីពអាមេរិកដែរ វាបានផ្តល់មូលដ្ឋានដ៏ល្អប្រសើរសម្រាប់ការស្រាវជ្រាវជំងឺឆ្លងនិងវីរុសពាក់ព័ន្ធនៅជំហានបន្ទាប់ ៕