刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង់គ្លេសនឹងលុបចោលការដាក់កំហិតលើមុខរបរលក់រាយសម្ភារៈបន្ទាប់បន្សំជាបណ្តើរៗ

2020-05-26 15:33:52 cri

    ថ្ងៃទី២៥ ខែឧសភា លោក​Boris ​Johnson​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រកាសថា​ ​ទន្ទឹម​នឹង​ការ​គ្រប់​គ្រង​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​កាន់​តែ​ប្រសើរ​ឡើង​ ​រដ្ឋាភិបាល​​នឹង​អនុញ្ញត​ឱ្យ​ហាង​លក់​រាយ​សម្ភារៈ​បន្ទាប់​បន្សំ​នៅ​​អង់គ្លេស​ស្តារ​អាជីវកម្ម​ឡើង​វិញ​ជា​សន្សឹម​ៗ​ពី​ខែ​មិថុនា​ត​ទៅ​។

    នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​​ជំងឺ​កូវីដ​-១៩​នៅ​ថ្ងៃដដែល លោក​Boris ​Johnson​បាន​ថ្លែងថា​ ​រដ្ឋាភិបាល​គ្រោង​អនុញ្ញាត​ឱ្យ​ផ្សារគ្មាន​ដំបូល​និង​ហាង​លក់​រថយន្ត​ស្តារ​អាជីវកម្ម​ឡើង​វិញ​ពី​ថ្ងៃទី១ ខែមិថុនា​តទៅ​ ​​ព្រម​និង​អនុញ្ញាត​ឱ្យ​ហាង​លក់​រាយ​ផ្សេង​ទៀត​ ដូច​ជា​ហាង​លក់​សម្លៀក​បំពាក់​ ហាង​លក់​សៀវភៅ​និង​ហាងកាត់​សក់​ធ្វើ​​អាជីវកម្ម​ឡើង​វិញ​ពី​ថ្ងៃទី​១៥ ​ខែមិថុនា​ត​ទៅ​។​ផែនការ​ខាង​លើ​នេះ​គ្រាន់​តែ​អនុវត្ត​នៅ​តំបន់​អង់គ្លេស​ប៉ុណ្ណោះ​ ​ឯ​
វិធានការ​លុបចោល​បម្រាម​​នៅ​តំបន់​ផ្សេង​ទៀត​ ដូចជា​តំបន់​ស្តុកឡែន​​ជា​ដើម​ត្រូវ​ចាត់​ចែង​ដោយ​រដ្ឋបាល​តំបន់​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស