王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានភាពរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសអ៊ីតាលីមានភាព​ធូរ​ស្រាល​និង​​ចាប់ផ្តើមធ្វើតេស្ត​សេរ៉ូមដោយ​ទ្រង់ទ្រាយធំ

2020-05-26 16:12:33 cri

      ថ្ងៃទី ២៥ ខែ ឧសភា ក្រសួងការពារកិច្ចការស៊ីវិលអ៊ីតាលីបានចេញផ្សាយទិន្នន័យបង្ហាញឱ្យដឹងថា ស្ថានភាពរីករាលដាលនៃជំងឺ Covid-19 នៅ​ប្រទេស​អ៊ីតាលី​បន្តមានភាព​ធូរ​ស្រាល​​ ករណីឆ្លងនៅបច្ចប្បន្ននេះតិចជាងថ្ងៃទី ២៤ ខែ ឧសភា ចំនួន ១២៩៤ ករណីដែល​បាន​ធ្លាក់មកនៅចំនួន​ ៥៥៣០០ ករណី​ ។ ករណី​ឆ្លង​​ដែល​បាន​​ជា​សះស្បើយ​មាន​​ចំនួន​ ១៥០២ នាក់​ ករណីបាន​ជាសះស្បាយ​សរុប​ ១៤១៩៨១​ ករណី ​។ 

       ក្រសួងសុខាភិបាលអ៊ីតាលីបានថ្លែងនៅថ្ងៃទី ២៥ ខែ ឧសភា ថា ចាប់ពីថ្ងៃដដែល​​ អ៊ីតាលីបានចាប់ផ្តើមធ្វើតេស្ត​សេរ៉ូម​ដោយទ្រង់ទ្រាយលើប្រជាជនចំនួន ១៥ ម៉ឺននាក់ ​ដើម្បី​ស្វែងយល់កាន់តែច្បាស់ពី​ស្ថានភាពរីក​រាលដាលជំងឺ Covid-19 ​ និង​លើកកម្ពស់​សម្ថភាព​​ទប់ទល់​នឹងជំងឺ Covid-19 ​បន្ថែមទៀត ។ ការធ្វើតេស្តលើកនេះ ​​នឹងត្រូវធ្វើឡើង​ដោយឈរលើមូលដ្ឋាន​ស្ម័គ្រចិត្ត ហើយ​​ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួមធ្វើតេស្ត​នឹង​ត្រូវ​បាន​ការពារ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស