លោកស្រី Shi Zhengli បុគ្គលិកនៃវិទ្យាស្ថានវីរុសក្រុងវូហានបានផ្តល់បទសម្ភាសន៍ជាមួយនឹងប្រព័ន្ធសារព័ត៌មានជាលើកដំបូងដើម្បីឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា វីរុសកូវីដ ១៩ បានកើតចេញពីវិទ្យាស្ថានវីរុសក្រុងវូហាននិងរឿងនាំយកឯកសារសម្ងាត់ភៀសខ្លួនទៅអឺរ៉ុបជាដើម។ក្នុងបទសម្ភាសន៍ផ្តាច់មុខនេះ លោកស្រី Shi Zhengli បានពិពណ៌នាអំពីដំណើរការនៃការកំណត់អត្តសញ្ញាណរោគសាស្ត្រនៃវីរុសកូវីដ ១៩ របស់ក្រុមការងារលោកស្រី។លោកស្រី Shi Zhengli បានថែ្លងថា ពិភពលោកទាំងមូលមិនចង់ឃើញការយកវិទ្យាសាស្ត្រទៅផ្សារភ្ជាប់ជាមួយរឿងនយោបាយនោះទេ ហើយពួកយើងផ្តោតសំខាន់លើការបម្រើដល់សុខភាពរបស់មនុស្សជាតិទាំងមូល៕