郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្វើតេស្តវ៉ាក់សាំងវីរុសកូវីដ១៩ទៅលើមនុស្សដំបូងបង្អស់បង្ហាញសញ្ញាសុវត្ថិភាព បណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនអះអាងថា៖ អ្នកវិទ្យាសាស្ត្រចិនបានផ្តល់ភស្តុតាងបែបវិទ្យាសាស្ត្រដ៏សំខាន់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅផ្ទៃអន្តរជាតិ

2020-05-25 15:31:05 cri

  គិត​រហូត​ដល់​ថ្ងៃទី ២៣ ខែ​ឧសភា នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​លើស​ពី​៥១០​ម៉ឺននាក់ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​ជាង​៣៣ ម៉ឺន​នាក់ ។ ប្រឈម​នឹង​ការ​រីក​រាល​ដាល​ដ៏​សាហាវ​នៃ​ជំងឺ​ឆ្លង​ ការ​វិវឌ្ឍ​​នៃ​ការងារ​សិក្សា​ស្រាវ​ជ្រាវវ៉ាក់សាំង​​បាន​ទទួល​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ជា​ទូទៅ​នៅ​លើ​ពិភពលោក ។ ថ្ងៃទី ២២ ខែ​ឧសភា ក្រុមការងារ​​សិក្សា​ស្រាវជ្រាវ​នៃ​ប្រទេស​ចិន​បាន​ផ្សាយ​លទ្ធផលស្តីពី​ការ​ធ្វើ​តេស្ត​​វ៉ាក់សាំង​វីរុស​កូវីដ​១៩​លើ​​មនុស្ស​​លើក​ដំបូង  ​​ក្នុង​ទស្សនាវដី្តវេជ្ជសាស្ត្រ​​ The Lancet នៃ​ប្រទេស​អង់គ្លេស ដោយ​បាន​ប្រកាស​ថា លទ្ធផល​ធ្វើតេស្ត​លើ​មនុស្ស​ជា​ដំណាក់កាល​ទីមួយ គឺ​បង្ហាញ​សញ្ញា​​សុវត្ថិភាព ថែម​ទាំង​អាចឱ្យ​មនុស្ស​បង្កើត​ប្រព័ន្ធ​ស៊ាំ​យ៉ាង​រហ័ស ។ លោក Yao Zihe សមាជិក​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន និង​ជា​បណ្ឌិត​សភាចារ្យ​នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន​​បាន​អះអាង​ថា គ្មាន​អ្វី​គួរ​ឱ្យ​​សង្ស័យ​ឡើយ ការងារ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​ប្រទេស​ចិន​បាន​ផ្តល់​ភស្តុតាងបែប​​​វិទ្យាសាស្ត្រដ៏​​សំខាន់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅផ្ទៃ​អន្តរជាតិ​​​ ។

图片默认标题_fororder_1

图片默认标题_fororder_2

      ក្នុង​ពេល​ដែល​ចិន​បាន​ប្រកាសពី​​លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ លោកRichard Horton        និពន្ធ​នាយក​នៃ​​ទស្សនាវដី្ត The Lancet ក៏​បាន​បង្ហោះ​ព័ត៌មាន​នេះ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផងដែរ ព្រម​ទាំង​បាន​កោតសរសើ​រ​ថា នេះ​គឺ​ជា​សមិទ្ធផល​ជា​​​និមិត្តសញ្ញាដ៏​សំខាន់មួយ​  ។

图片默认标题_fororder_3

     កាសែត​ New York Times​បាន​វិភាគចំពោះ​លទ្ធផល​​នេះ​ថា ការ​នេះ​គឺ​ជា​​ពិសោធន៍​ជា​ជំហ៊ាន​ទី​មួយ​នៃ​ការ​ធ្វើ​តេស្តវ៉ាក់សាំង ក្នុង​គោល​បំណង​បញ្ជាក់ពី​​សុវត្ថិភាព​របស់​វ៉ាក់សាំង ។ បើ​សិន​ជា​បញ្ជាក់​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព នោះ​ត្រូវ​ការ​ធ្វើ​តេស្ត​​លើ​មនុស្ស​កាន់​តែ​ច្រើន​ទៀត​ ៕​

图片默认标题_fororder_4

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស