邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«The Lancet»បោះពុម្ភផ្សាយនូវលទ្ធផលនៃការធ្វើពិសោធន៍ដំណាក់កាលទី១នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-19របស់ប្រទេសចិនថា មានសន្តិសុខ

2020-05-23 14:55:07 cri

图片默认标题_fororder_《柳叶刀》杂志发表中国科学家新冠疫苗I期临床试验结果:安全

      ថ្ងៃទី ២២ ខែឧសភា  ​ទស្សនវដ្តី​«The Lancet» ​ដែលជា​ទស្សនវដ្តី​ជំនាញ​វេជ្ជសាស្ត្រ​ឈានមុខ​អន្តរជាតិ​បាន​​បោះពុម្ភ​ផ្សាយ​ពី​អត្ថបទ​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​​ស្តីពី​លទ្ធផល​នៃការធ្វើ​ពិសោធន៍​ដំណាក់កាល​ទីមួយ​នៃ​​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-19 ​ ​​សេចក្តីសន្និដ្ឋាន​​បាន​ឱ្យ​ដឹងថា  ​​វ៉ាក់សាំង​នេះ​បាន​ឆ្លង​ការធ្វើ​តេសិ៍​ខាង​សុវត្ថិភាព​​ ​ហើយអាច​​ជំរុញ​ឱ្យ​ប្រាណខ្លួន​មនុស្ស​បញ្ចេញ​ប្រតិកម្ម​​ស៊ាំនឹងរោគ​។

图片默认标题_fororder_1590169369615_27_886x381

      លោក Richard Horton  ​​និពន្ធនាយក​​នៃ​ទស្សនវដ្តី​«The Lancet»​ បាន​វាយតម្លៃ​ចំពោះ​ការនេះ​ថា​ ​លទ្ធផល​នៃការធ្វើ​ពិសោធន៍​សាកល្បង​ព្យាបាល​​ចំពោះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-19 ​ទីមួយ​លើ​លោក​បាន​បង្ហាញ​ឱ្យ​ឃើញថា   ​​វា​មាន​សុវត្ថិភាព​។ ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​។

      សូមបញ្ជាក់ថា  ​​ គិតត្រឹម​ថ្ងៃទី ២២ ខែ​ឧសភា  ​​អ្នកឆ្លង​ជំងឺ​កូវីដ-19 ទូទាំង​ពិភពលោក​បាន​កើនដល់​ 4993470 ​ករណី។ ​ខណៈ​អ្នក​ឆ្លង​ជំងឺ​កូវីដ-19​​ក្នុង​សហរដ្ឋអាមេរិក​បាន​ឡើង​ដល់ ​1600481 ​ករណី ​និងស្លាប់ 95921 ករណី៕​​

图片默认标题_fororder_1590169336077_154_1406x568

 

图片默认标题_fororder_1590169356322_171_1405x850

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស