តាំងពីចូលខែឧសភាមក អ្នកនយោបាយមួយចំនួននៃអាមេរិកបានឃោសនាពីវត្តមានរបស់តៃវ៉ាន់នៅមហាសន្និបាតសុខភាពពិភពលោកក្នុងន័យបង្វែរភាពច្របូកច្របល់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងក្នុងស្រុកនិងបង្ករឿងជាមួយប្រទេសចិន។ប៉ុន្តែ ការពិតគឺអាជ្ញធរតៃវ៉ាន់ត្រូវបានបដិសេធម្តងទៀតដោយមហាសន្និបាតសុខភាពពិភពលោក។
សាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់នៃប្រទេសចិនក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោកបានរក្សាជំហរឯកភាពរួមជាមួយអង្គការសហប្រជាជាតិលើបញ្ហានេះ។វត្តមានរបស់តំបន់តៃវ៉ាន់នៃប្រទេសចិននៅមហាសន្និបាតសុខភាពពិភពលោកត្រូវស្របតាមគោលការណ៍ប្រទេសចិនតែមួយដែលជាគោលការណ៍ជាមូលដ្ឋានគ្រឹះដែលកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្តលេខ២៥.១នៃមហាសន្និបាតសុខភាពពិភពលោក។អ្នកនយោបាយអាមេរិកបានយល់ដឹងយ៉ាងច្បាស់អំពីប្រការនេះ ប៉ុន្តែពួកគេគ្រាន់តែចង់ឆ្លៀតឱកាសបង្កហេតុតែប៉ុណ្ណោះ។
តាមការពិត រដ្ឋាភិបាលមជ្ឈិមចិនបានចាត់ចែងដោយសមរម្យហើយចំពោះការរៀបចំឱ្យតំបន់តៃវ៉ាន់ចូលរួមកិច្ចការសុខាភិបាលជាសកលក្រោមល័ក្ខខ័ណ្ឌគោលការណ៍ប្រទេសចិនមួយ ដើម្បីធានាឱ្យតំបន់តៃវ៉ាន់អាចទប់ទល់ដោយទាន់ពេលវាលានិងមានប្រសិទ្ធភាពខណៈតៃវ៉ាន់ឬអន្តរជាតិកើតមានហេតុការណ៍សុខាភិបាលសាធារណៈជាបន្ទាន់ ដូច្នេះអាចនិយាយបានថា តំបន់តៃវ៉ាន់មិនដែលត្រូវបានបោះបង់ចោលពីប្រព័ន្ធបង្ការជំងឺឆ្លងជាសកលនៃអង្គការសុខភាពពិភពលោកនោះទេ។
កាសែត Rheinische Postអាល្លឺម៉ង់បានចុះផ្សាយដំណឹងឱ្យដឹងនាពេលកន្លងទៅនេះថា ផលប្រយោជន៍របស់អាមេរិកមិនមានការទាក់ទងជាមួយតំបន់តៃវ៉ាន់ទេ គ្រាន់តែយកបញ្ហាតៃវ៉ាន់ជាលេសមួយដើម្បីបង្វែរចំណាប់អារម្មណ៍ប្រជាជនអាមេរិកចេញពីភាពអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងបម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួនតែបុណ្ណោះ។