魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ការលើកសំណើពាក់ព័ន្ធតៃវ៉ាន់នៅក្នុងមហាសន្និបាតសុខភាពពិភពលោកមិនទទួលបានការគាំទ្រទេ

2020-05-20 14:14:27 cri

    សំដៅចំពោះ​ការដែល​ប្រធាន​មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី ៧៣ ប្រកាសថា សន្និសីទ​លើកនេះ​មិនពិភាក្សា​ពីសំណើ​អំពី​ការអញ្ជើញ​តំបន់តៃវ៉ាន់​ចូលរួម​សន្និសីទ​ក្នុងនាមជា​អ្នកសង្កេតការណ៍​ដែល​លើកឡើង​ដោយ​ប្រទេស​មួយចំនួន​តូចនោះទេ លោក​ចាវលីជាន អ្នកនាំពាកក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​កាលពី​ថ្ងៃទី១៩ ខែឧសភាថា ការផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ គឺជា​ការរំពឹង​រួម​របស់​ប្រទេស​ជាសមាជិក​នានា​ចំពោះ​សន្និសីទ​លើកនេះ ។ ការពិត​បានបញ្ជាក់​ម្តងទៀត​ឱ្យដឹងថា ការចង់ឱ្យ​តៃវ៉ាន់​ឯករាជ្យ​គឺគ្មានច្រក​ចេញទេ ការលើកឡើង​សំណើ​ពាក់ព័ន្ធ​តៃវ៉ាន់​នៅក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​គឺមិន​ទទួលបាន​ការគាំទ្រទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស