李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និពន្ធនាយកទស្សនាវដ្តី« The Lancet »ថ្លែងថា ក្នុងលិខិតរបស់លោកត្រាំជូនចំពោះអង្គការសុខភាពពិភពលោកមានកំហុសជាក់ស្តែង

2020-05-20 15:37:41 cri

    ទស្សនាវដ្តី​« The Lancet » ជាទស្សនា​វដ្តី​វេជ្ជសាស្ត្រ​ដ៏​ល្បី​ឈ្មោះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​ ១៩ ខែ​ឧសភា​ថា​  ​ ក្នុង​លិខិតរបស់​លោក​ត្រាំ ប្រធានាធិបតី​អាមេរិក​​​ជូន​ចំពោះ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា​ មានកំហុសជាក់ស្តែង​​​។

       លោក​ត្រាំ​បាន​សរសេរ​ក្នុង​លិខិត​ថា​ ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត រដ្ឋាភិបាល​អាមេរិកបាន​​រកឃើញ​ថា​ “អង្គការ​សុខភាពពិភពលោក​បាន​ធ្វេសប្រហែស​ចំពោះ​ព័ត៌មាន​អាចទុកចិត្ត​បានដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​ដូចជា​ទស្សនាវដ្តី​« The Lancet »ជាដើម​កាលពី​ដើមខែ​ធ្នូ ឆ្នាំ​ ២០១៩ ​ឬមុនជាង​នេះ​ទៅទៀត​ ដែលបញ្ជាក់​​ថា​ ក្រុងវូហាន​បាន​លេចចេញ​ការ​រីករាល​ដាល​នៃ​វីរុសម្យ៉ាង​​ ។ ”

   ទាក់​ទិន​នឹង​​ករណី​នេះ​ លោក​ Horton និពន្ធនាយក​ទស្សនាវដ្តី​« The Lancet » ​បាន​ឆ្លើយ​តប​ថា​ សេចក្តីថ្លែងការណ៍​របស់​លោក​ត្រាំ​មាន​កំហុសជាក់ស្តែង​​ ។   ​ទស្សនាវដ្តី​ « The Lancet »​ ​​មិន​ដែល​ចេញ​របាយការណ៍​​ស្តីពីការ​​រីក​រាលដាល​​​នៃ​​វីរុស​ឬ​ជំងឺ​ឆ្លង​នៅក្រុង​វូហាន​ឬ​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​ចិន​នៅ​ដើម​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩នោះ​ទេ​ ។ ព័ត៌មាន​ពាក់ព័ន្ធ​ដែល​បាន​ចុះ​ផ្សាយ​លើ​​ទស្សនាវដ្តី​« The Lancet » ​ជា​លើក​ដំបូង​គឺ​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា​ ឆ្នាំ​២០២០ ។

 

图片默认标题_fororder_111

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស