កាលពីយប់ថ្ងៃទី១៨ខែឧសភានៅក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៣ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា រួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការគ្នាដើម្បីយកឈ្នះលើជំងឺកូវីដ១៩ រួមគ្នាបង្កើតសហគមន៍រួមវាសនាសុខភាពមនុស្សជាតិ ។ ឥស្សរជននៃប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោកស៊ីជីនភីង ដោយបានសម្គាល់ថា បណ្តាប្រទេសនានាចាំបាច់ធ្វើកិច្ចសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមគ្នាបង្កើតសហគមន៍រួមវាសនាសុខភាពនៃមនុស្សជាតិ ។
លោកHanySelim ឧបការីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសអេហ្ស៊ីបថ្លែងថា គ្មានអ្វីដែលអាចបកស្រាយពីទស្សនៈអំពីការបង្កើតសហគមន៍រួមវាសនាមនុស្សជាតិដូចប្រទេសចិននោះទេ ។ ប្រទេសចិនបានផ្តល់ជំនួយដល់ប្រជាជនពិភពលោកនៅចំពោះមុខការប្រឈមបញ្ហារបស់មនុស្សជាតិទាំងមូលលើកនេះ។ អ្វីដែលប្រទេសចិនបានអនុវត្ត គឺជាកិច្ចការដែលប្រទេសមានទំនួលខុសត្រូវបានធ្វើ ។
លោកBeattie ប្រធានវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៃសកលវិទ្យាល័យChulalongkornប្រទេសថៃបានថ្លែងថា លោកស៊ីជីនភីងលើកឡើងថា ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញត្រូវការប្រទេសនានាចាប់ដៃអភិវឌ្ឍជាមួយគ្នា ថ្នាំវ៉ាក់សាំងជំងឺកូវីដ១៩នឹងត្រូវចាត់ទុកជាផលិតផលសាធារណៈពិភពលោក ប្រការនេះនឹងជួយប្រជាជនដែលកំពុងរងទុក្ខវេទនាពីជំងឺកូវីដ១៩ដោយមានប្រសិទ្ធភាព ។ ប្រទេសចិនគាំទ្រសហគមន៍អន្តរជាតិរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងឆ្លងផុតពីភាពលំបាក វាបានបង្ហាញនូវទំនួលខុសត្រូវរបស់ប្រទេសធំមួយ ។