魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖តើនរណាកំពុងឃោសនាក្លែងក្លាយអំពីជំងឺកូវីដ១៩ រឿងនេះអាមេរិកដឹងច្បាស់ណាស់

2020-05-20 15:24:13 cri

    ទាក់ទិននឹង​រឿងដែល​មន្ត្រីអាមេរិក​ចោទប្រកាន់​ដោយ​ឥតហេតុផល​ថា​រដ្ឋាភិបាលចិន​បានបំផុស​ចលនា​ឃោសនា​ក្លែងក្លាយ​អំពីជំងឺ​កូវីដ១៩ លោកចាវលីជាន អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​បានថ្លែង​កាលពី​ថ្ងៃទី ១៩ ខែឧសភា​ថា ពាក្យសម្តី​បែបនេះ​ពិតជា​គ្មាន​ភស្តុតាងអ្វី​សោះ ។ តើនរណា​កំពុង​ឃោសនា​ក្លែងក្លាយ​អំពីជំងឺ​កូវីដ១៩ រឿងនេះ​អាមេរិក​ដឹង​ច្បាស់ណាស់ ហើយ​ពិភពលោក​ក៏ដឹង​ច្បាស់ដែរ ។

    លោកចាវលីជាន​បានថ្លែងថា ក៏ដូច​ផ្នែក​ការទូត​និង​ឥស្សរជន​ការទូត​នៃប្រទេស​ដទៃទៀត ស្ថាប័ន​ការទូត​និងមន្ត្រីទូត​ចិនប្រចាំ​នៅបរទេស​ក៏មាន​គណនី​នៃបណ្តាញ​ទំនាក់ទំនង​សង្គមដែរ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​មតិយោបល់​ឱ្យបាន​កាន់តែល្អ និងឧទ្ទេសនាមពី​សភាពការណ៍ចិន​និង​នយោបាយ​ការទូតចិន ។ ភាគីចិន​រីករាយ​បង្កើន​ការប្រាស្រ័យ​ទាក់ទង​និង​ផ្លាស់ប្តូរគ្នា​ជាមួយ​មជ្ឈដ្ឋាន​ខាងក្រៅ​តាមគ្រប់ទម្រង់​ក្នុង​គោលបំណង​បង្កើន​ការស្វែងយល់គ្នា​ទៅវិញទៅមក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស