魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោកតាមប្រព័ន្ធវីដេអូដោយបានអំពាវនាវឱ្យបង្កើតសហគមន៍រួមវាសនាសុខភាពមនុស្សជាតិ

2020-05-19 13:33:52 cri

图片默认标题_fororder_vip

    កាលពី​យប់​ថ្ងៃទី១៨​ខែឧសភា លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បានថ្លែង​សុន្ទរកថា​ក្នុងពិធី​បើក​មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី៧៣​តាមប្រព័ន្ធ​វីដេអូ ។ លោក​បាន​សង្កត់ធ្ងន់ថា ប្រឈមនឹង​ជំងឺកូវីដ១៩​ដែលជា​បញ្ហាសុខាភិបាល​សាធារណៈ​ទូទាំងពិភពលោក​ដែលស្រាប់តែ​កើតឡើង​និង​ធ្ងន់ធ្ងរ​បំផុត​តាំងពី​បញ្ចប់​សង្គ្រាមលោក​លើកទី២​មក ប្រជាជន​នៃបណ្តាប្រទេស​នានា​បានប្រយុទ្ធ​ប្រឆាំង​យ៉ាងក្លាហាន ជួយគ្នា​ទៅវិញទៅមក​និង​រួមសុខរួមទុក្ខ​ជាមួយគ្នា ។ ប្រទេសចិន​ប្រកាន់ខ្ជាប់​ការតម្កល់ទុក​ប្រជាជន​និង​អាយុជីវិត​ជាសំខាន់ ដោយប្រកាន់​អាកប្បកិរិយា​បើកទូលាយ មានតម្លាភាព​និង​ទំនួលខុសត្រូវ ប្រកាន់ខ្ជាប់​ជានិច្ចនូវ​ទស្សនៈ​បង្កើត​សហគមន៍​រួមវាសនា​មនុស្សជាតិ ទទួលខុសត្រូវ​ចំពោះសុវត្ថិភាព​អាយុជីវិត​និង​សុខភាព​នៃប្រជាជនចិនផង ក៏ទទួលខុសត្រូវ​ចំពោះ​កិច្ចការ​សុខាភិបាល​សាធារណៈ​ទូទាំងពិភពលោក​ផងដែរ ។ បច្ចុប្បន្ន​ត្រូវតែ​ធ្វើការងារ​បង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​ឱ្យបាន​ពេញ​ទំហឹង គាំទ្រតួនាទី​ដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក បង្កើន​ការគាំទ្រ​ចំពោះ​ប្រទេសអាហ្រ្វិក ពង្រឹង​អភិបាលកិច្ច​សុខាភិបាល​សាធារណៈ​ទូទាំងពិភពលោក ស្តារ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម​ឡើងវិញ បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ។ លោកស៊ីជីនភីង​បាន​លើកឡើងពី​វិធានការ​ចំនួន៥​របស់​ប្រទេសចិន​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពិភពលោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ អំពាវនាវ​បណ្តាប្រទេស​នានា​ឱ្យចាប់ដៃគ្នា រួមគ្នា​បង្កើត​សហគមន៍​រួមវាសនា​សុខភាព​មនុស្សជាតិ ។

    លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​និង​អ្នកដឹកនាំ​ប្រទេស​ផ្សេងទៀត​សុទ្ធតែបាន​គូសបញ្ជាក់ពី​ការគាំទ្រ​ពហុភាគីនិយម គាំទ្រ​តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោក​និងគាំទ្រ​ការបង្កើន​ការសម្របសម្រួល​និងកិច្ចសហប្រតិបត្តិការ​នៃសហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស