魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបិទបញ្ចប់នៅក្រុងប៉េកាំង

2020-05-19 15:11:28 cri

    កាលពី​ថ្ងៃទី១៨​ខែឧសភា សន្និសីទ​លើកទី១៨​នៃគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃសភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣​បានបិទបញ្ចប់​នៅក្រុង​ប៉េកាំង ដោយបាន​បោះឆ្នោត​អនុម័តលើ​សេចក្តីព្រាង​របៀបវារៈ​នៃសន្និសីទ​លើកទី៣​នៃសភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣ ។

លោកលីចាន់ស៊ូ ប្រធាន​សភាតំណាង​ប្រជាជន​ទូទាំងប្រទេសចិន​បានថ្លែងថា សន្និសីទ​លើកទី៣​នៃសភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣​ជិតនឹង​បើកធ្វើ​ហើយ ។ នេះគឺជា​សន្និសីទ​សំខាន់​មួយលើក​ដែលបើកធ្វើ​ក្នុងបរិបទ​ដែល​ការរីករាលដាល​នៃជំងឺ​កូវីដ១៩​នៅក្រៅដែន​មានសភាពតានតឹង​និងស្មុគស្មាញ ហើយ​ប្រទេសចិន​ទទួលបាន​សមិទ្ធផល​ជាយុទ្ធសាស្ត្រ​ដ៏សំខាន់​ក្នុងការបង្ការ​និង​គ្រប់គ្រង​ជំងឺ វាមាន​សារៈសំខាន់ណាស់​ចំពោះការសម្រេច​ការកសាង​សង្គម​ដែល​ប្រជាជនមាន​ជីវភាព​ធូរធារបង្គួរ​ដោយគ្រប់ជ្រុងជ្រោយ ។ ត្រូវតែធ្វើការងារ​បង្ការនិង​គ្រប់គ្រង​ជំងឺឆ្លង​ឱ្យបានល្អ ដើម្បី​ធានាឱ្យ​សន្និសីទ​ចេះ​ទទួលបាន​ជោគជ័យ​ដោយគាប់ប្រសើរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស