邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

CGTN៖ ប្រឈមនឹងការសង្គ្រោះអាយុជីវិតមនុស្សជាបន្ទាន់ លោកត្រាំបែរជាគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ជាជាងការគោរពតាមវិទ្យាសាស្ត្រ

2020-05-19 16:27:29 cri

图片默认标题_fororder_2da73ede46204ae09bdfb2e97ec8530e

      សកម្មភាព​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ 2016  ​របស់​លោក ដូណាល់ ត្រាំ ​បាន​ធ្វើ​ឱ្យ​គេ​​ចាប់អារម្ម​យ៉ាង​ខ្លាំង​  ​មូលហេតុ​មួយចំនួន​គឺ​ លោក​​បាន​មាក់ងាយ​​វិទ្យាសាស្ត្រ​ជា​សាធារណៈ​  ​​លោក​សង្ស័យ​នឹង​​ការប្រើ​ថ្នាំ​វ៉ាក់សាំង ​​បាន​អះអាង​ថា​ការ​បម្រែ​បម្រួល​​នៃ​អាកាសធាតុ​ជា​«កលល្បិច​»ផលិត​ដោយ​​ប្រទេស​ចិន​។

      មនុស្ស​ជាច្រើន​បាន​សម្គាល់​ថា​ ​បន្ទាប់ពី​​ឡើង​កាន់​មុខតំណែង​  ​លោក​នឹង​​មិន​គិត​តែ​ផល​ប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន ​​បន្ត​​មាក់ងាយ​​​មតិយោបល់​និង​បទពិសោធន៍​វិទ្យាសាស្ត្រ​របស់​អ្នកជំនាញការ​នោះទេ​។ ​ក៏ប៉ុន្តែ ​វិបត្តិ​ជំងឺ​កូវីដ-19 ​នាពេល​បច្ចុប្បន្ន​បាន​បង្ហាញ​ថា  ​ពួកគេ​បាន​គិត​ខុស​ហើយ​។​

      ពេលកន្លងទៅនេះ   ​រដ្ឋាភិបាល​លោក ត្រាំ ​បាន​ដក​លោក ​Rick Bright​ ​អ្នកជំនាញ​កំពូល​ផ្នែក​វីរុស​នៃ​អាមេរិក​​ចេញពីមុខតំណែង ​។ ​ប្រការនេះ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​ទាំងអស់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។​ ​ដោយសារ​លោក Rick Bright​ ​កំពុង​មមាញឹក​នឹង​ការ​ដឹកនាំ​ក្រុមការងារ​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ-19 ​ដោយសារ​លោកបាន​បដិសេធ​​ជួយ​​ផ្សព្វផ្សាយ​វិធី​សាស្ត្រ​និង​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-19 ​ដែលលោកត្រាំ​សម្គាល់ថា​អាច​​​ផ្លាស់​ប្តូរ​ទាំង​ស្រុង​​នូវ​ស្ថានការណ៍​​ប្រយុទ្ធ​ជំងឺ​ឆ្លង​នា​ពេល​បច្ចុប្បន្ន​​បាន​។

      នេះមិន​មែន​ជា​លើកទីមួយទេ សម្រាប់​លោក​ត្រាំ​បង្ហាញ​​ជា​​សាធារណៈ​ នូវ​​អាកប្បកិរិយា​​មិនយកចិត្តទុកដាក់​​លើ​វិទ្យាសាស្ត្រ​​។ ​​មុននេះ ​​សូម្បីតែ​អង្គការ​សុខភាព​ពិភពលោក​​បាន​ប្រកាស​ថា​ជំងឺ​កូវីដ-19 ​បានក្លាយជា​«ភាពអាសន្ន​ផ្នែក​សុខាភិបាល​សាធារណៈ​ដែល​អន្តរជាតិ​​ត្រូវ​​​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​​»​ក្តី  ​​ ក៏​លោក ​ត្រាំ​ នៅតែ​អះអាងថា​វីរុស​នេះ​គ្មាន​ឥទ្ធិពល​អ្វី​​ទេ ​រហូតដល់​បាន​ញ៉ាំង​ឱ្យ​សហរដ្ឋ​អាមេរិក​​ខកខាន​ឱកាស​គន្លឹះ​នៃ​ការបង្ការ​​ជំងឺ​ឆ្លង​​។

       លោកស្រី Nancy Messonnier​ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ផ្លូវ​​ដង្ហើម​ជាតិ​អាមេរិក​បាន​ព្រមានជា​សាធារណៈ​កាលពី​ខែ​កុម្ភៈ ឆ្នាំ2020 ដោយបាន​កំណត់​ថា ​ជំងឺ​កូវីដ-19​នឹង​ផ្ទុះ​រីក​​រាល​ដាល​ជា​ទូទៅ​ក្នុង​ប្រទេស​អាមេរិក​។ ​ក៏ប៉ុន្តែ  ​​​លោក​ ត្រាំ​ បាន​​គំរាមកំហែង​ថា​នឹង​​បណ្តេញ​លោកស្រី​ Messonnier ​ក្រោម​​ហេតុផល​ ​«​ផ្សារ​មូលបត្រ​​បាន​ធ្លាក់​ចុះ​​ខ្លាំង»​ ​ដោយ​សារ​​​ពាក្យសម្តី​របស់​លោកស្រី​បានបង្កើត​ភាពភ័យខ្លាច​«ដ៏មិនចាំបាច់» ​ដល់​ប្រជាជនអាមេរិក។

      លោកបណ្ឌិត​ Anthony Fauci  ​អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​អាមេរិក​ក៏​បាន​ច្រានចោល​សម្តី​របស់​លោក ​ត្រាំ​ ច្រើនលើកច្រើនសា​​ផងដែរ។​ ​​ពេលទទួលបទសម្ភាសន៍​  ​លោក  Fauci  ​បាន​​ថ្លែងថា ​បើសិនជា​អាមេរិក​​អាច​ចាត់​វិធានការ​​បង្ការ​នៅ​មុន​ជាង​នេះ​​ ​​នោះអាច​សង្គ្រោះ​អាយុជីវិត​មនុស្ស​​កាន់តែ​ច្រើន​។ ​លោក ត្រាំ ​មិនពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការនេះ​ ​បន្ទាប់មក​បាន​ចែក​រំលែក​សារ​លើ​បណ្តាញ​ Twitter​ ​​អំពាវនាវ​ឱ្យ​​បណ្តេញ​លោក Fauci  ចេញពី​ការងារ​។​

       នយោបាយ​និង​វិទ្យាសាស្ត្រ​មិនដែល​គួរ​ជា​រឿង​បដិបក្ខ​​គ្នា​ទេ។ ​ពេលប្រឈម​នឹង​វិបត្តិ​ ​អ្នកវិទ្យាសាស្ត្រ​​​ចូលរួម​ស្វែងរក​​ភស្តុតាង​និង​​លទ្ធភាព​ពាក់ព័ន្ធ​នានា​   ដើម្បី​ផ្តល់ជូន​​​រដ្ឋាភិបាល​ធ្វើការសម្រេច​ចុង​ក្រោយ​។​  ឥស្សរជន​នយោបាយ​មិនអាច​មិន​អើពើ​ពី​សំណើ​របស់​អ្នក​​ជំនាញ​​ ហើយ​បដិសេធ​ទទួល​ខុសត្រូវ​ចំពោះ​ផលវិបាក​​​ដែល​​ខ្លួន​​បាន​សាងឡើង​នោះ​ទេ​។​ ​ហេតុ​អ្វី​​អាមេរិក​អសមត្ថភាព​ក្នុង​ការទប់ទល់​នឹង​​ជំងឺ​កូវីដ-19 ​? ​​ប្រហែល​គឺ​ដោយសារ​​ប្រពៃណី​តាំងពីយូរយារមក​ហើយ​របស់​​សហរដ្ឋ​​អាមេរិក​ ដែល​​ពលី​​វិទ្យាសាស្ត្រ​ដើម្បី​តែ​ផល​ប្រយោជន៍​​នយោបាយ​​​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស