马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កាលពី​ថ្ងៃ​ទី​១៨ខែ​ឧសភា​ ចំនួន​ករណី​ឆ្លងវីរុស​កូវីដ​១៩​លើ​ទូទាំង​ពិភពលោក​ត្រូវ​ជា​៤លាន​៦សែន​១ម៉ឺនករណី ​ប្រទេស​ចិន​រកឃើញ​ករណី​ឆ្លងថ្មី​៦ករណី

2020-05-19 15:16:07 cri

 

កាលពី​ថ្ងៃ​ទី​១៨ខែ​ឧសភា​ ចំនួន​ករណី​ឆ្លងវីរុស​កូវីដ​១៩​លើ​ទូទាំង​ពិភពលោក​ត្រូវ​ជា​៤៦១៨៨២១ករណី ​ករណី​ស្លាប់​៣១១៨៤៧នាក់។ករណី​ឆ្លង​វីរុស​កូវីដ​១៩​នៃ​សហរដ្ឋ​អាមេរិក​លើស​ពី​១លាន​៥សែន​ករណី។វិធានការ​ដក​បម្រាម​បិទ​​ប្រទេស​របស់​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុបបាន​ចាប់ផ្តើម​អនុវត្ត។

កាលពី​ថ្ងៃ​ទី​១៨ខែ​ឧសភា ​ប្រទេស​ចិន​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩​បន្ថែម​ថ្មី​៦ករណី។ក្នុង​នោះ​មាន​៣ករណី​នាំ​ចូល ​៣ករណី​​ឆ្លង​ក្នុង​ស្រុក។ករណី​ឆ្លង​វីរុស​កូវីដ​១៩​គ្មាន​រោគសញ្ញា​១៧ករណី។​ទី​ក្រុង​ប៉េកាំង​គ្មាន​រក​ឃើញ​ករណី​ឆ្លងថ្មី​៣៣ថ្ងៃ​ជាប់ៗ។​មហា​សន្និបាតនៃ​​សភា​ទាំង​ពីរ​របស់​ប្រទេស​ចិន​នឹង​បើក​ធ្វើ​នៅ​ទី​ក្រុង​ប៉េកាំងនា​ថ្ងៃ​ទី​២១​ខែ​ឧសភា​ខាង​មុខ។​ទី​ក្រុង​ប៉េកាំងបាន​ធ្វើ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​រួចរាល់ហើយ​ដើម្បី​ធានា​ឱ្យ​មហាសន្និបាត​នៃ​សភាទាំង​ពីរ​អាច​ប្រព្រឹត្តទៅ​ដោយ​រលូន។

អ្នកបកប្រែ:马小青
ប្លុកពិសេស