马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យកុហករបស់អ្នកនយោបាយមួយចំនួនគឺជាដើមចមនៃសោកនាដកម្មជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក

2020-05-18 15:00:29 cri

កាលពីថ្ងៃ​ទី​១១ខែ​មករា ​យើង​បាន​ចាប់ផ្តើមសិក្សា​ស្រាវជ្រាវនិង​ផលិត​វ៉ាក់សាំងខណៈ​មនុស្ស​ភាគ​ច្រើន​នៅ​មិន​ទាន់​ដឹងថា​កើត​រឿងហេតុ​អីនោះទេ ​មេដឹកនាំ​អាមេរិក​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​នេះ​ក្នុងពេល​ថ្លែងសុន្ទរកថា​នៅ​សេតវិមាន​ដែល​ញាំងឱ្យ​មជ្ឈដ្ឋានមតិ​សាធារណៈពិភពលោករំជើបរំជួលយ៉ាង​ខ្លាំង។

មតិអន្តរជាតិ​ចោទជាមន្ទិលសង្ស័យ​ថា​មេដឹកនាំ​អាមេរិក​​ថ្លែងថា​បាន​ចាប់ផ្តើម​ស្រាវជ្រាវនិង​ផលិត​វ៉ាក់សាំងកាល​ពី​ថ្ងៃ​ទី​១១​ខែ​មករា​ ​តែ​មុន​នេះ​លោក​អះអាង​ថា​លោក​បាន​យល់ដឹង​ពី​វីរុស​កូវីដ១៩​នៅ​ចុង​ខែ​មករា​ ​តើ​ពាក្យ​សម្តី​ណាទើប​ជា​ការពិត​?

លោកRobert Redfieldប្រធាន​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​អាមេរិក​បាន​​សារភាព​ក្នុង​រដ្ឋ​សភា​ថា ​មជ្ឈមណ្ឌល​នេះ​បាន​ទាក់ទង​និង​ពិគ្រោះ​ពិភាក្សា​ជា​មួយ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លងចិន​តាំង​ពី​ថ្ងៃ​ទី​២​ខែ​មករា​។

​កាលពី​ថ្ងៃ​ទី​១២ខែ​មករា​តាម​ម៉ោង​ក្រុង​ប៉េកាំង ​ប្រទេស​ចិន​បាន​ចែល​រំលែក​នូវ​ដំណឹង​ពាក់ព័ន្ធ​លំដាប់​ហ្សែននៃ​វីរុស​កូវីដ​១៩ជា​មួយ​អង្គការ​សុខភាព​ពិភពលោកដែល​បាន​បង្កើតជា​មូលដ្ឋានគ្រឹះដ៏​សំខាន់​សម្រាប់​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​និង​ថ្នាំព្យាបាល​ជំងឺ​និង​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​ដល់​ពិភពលោក​ទាំង​មូល។

បើគិត​ពី​ល្វែងម៉ោងខុសគ្នានៃ​ប្រទេស​ទាំង​ពីរចិន​និង​អាមេរិក​ឃើញ​ថា ​ប្រសិនបើ​មេ​ដឹកនាំ​អាមេរិក​អះអាង​ថា​អាមេរិក​បាន​ចាប់ផ្តើម​ការ​ស្រាវជ្រាវ​វីរុស​កូវីដ​១៩​កាលពី​ថ្ងៃ​ទី​១១ខែ​មករា​តាម​ម៉ោង​ក្នុង​តំបន់ ​មានន័យថា ​អាមេរិក​បាន​ទទួល​ដំណឹង​ស្តីពី​លំដាប់​ហ្សែន​នៃ​វីរុស​កូវីដ​១៩​ដែលប្រទេស​ចិន​បាន​ចែករំលែករួចហើយ​ ​ចុះ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​អាមេរិក​លាក់​បាំង​ប្រជាជន​អាមេរិក​នូវ​ករណី​ជំងឺ​ឆ្លង​ព្រមទាំង​មួល​បង្កាច់ថា​ប្រទេស​ចិនគ្មាន​តម្លាភាពខាង​ព័ត៌មានទៅវិញ??​

តាម​ការពិត ​តើ​ករណី​ជំងឺ​កូវីដ​១៩​នៅអាមេរិកបាន​ចាប់ផ្តើមរកឃើញ​ពី​ពេល​ណា​​គឺមាន​មន្ទិលសង្ស័យជា​ច្រើន​។លោកRobert Redfieldប្រធាន​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​អាមេរិកបាន​ទទួលស្គាល់នៅ​ពាក់កណ្តាល​ខែ​មីនា​ថា​មាន​ករណី​ស្លាប់​ដោយ​ឆ្លង​ជំងឺ​ផ្តាសាយមួយ​ចំនួន​តាម​ពិតគឺស្លាប់ដោយសារ​វីរុសកូវីដ​១៩។

ព្រម​ពេល​ជា​មួយគ្នា ​អ្នក​នយោបាយ​អាមេរិកមួយ​ចំនួន​បាន​គំរាមកំហែង​ឬបណ្តេញ​និង​ដកតំណែង​បុគ្គលិក​រដ្ឋាភិបាល​ដែលមានការ​សង្ស័យ​ចំពោះរដ្ឋាភិបាល។តាមការ​ផ្សាយ​​ដំណឹង​ពី​CNNអាមេរិក​បាន​ឱ្យ​ដឹងថា ​សេតវិមាន​បាន​បង្កើន​ការ​គ្រប់គ្រង​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មានក្នុង​ពេល​កន្លង​ទៅនេះដោយសារ​អ្នក​ជំនាញ​វេជ្ជសាស្រ្តអាមេរិក​មិន​អាចចេញ​មុខ​ផ្តល់​បទ​សម្ភាសន៍តាម​ស្ថានីយ​ទូរទស្សន៍​ថ្នាក់ជាតិទៀតឡើយ។​

អ្នកនយោបាយអាមេរិក​កំពុងអួតអាង​និង​ប្រឌិត​ពាក្យ​ភូតកុហកកាន់តែ​ច្រើន​ដើម្បី​លាក់បាំងកំហុស​របស់​ខ្លួន​នៅ​ចំពោះ​មុខការ​ប្រឈមនឹងសោកនាដកម្ម​មនុស្ស​លោក​ដែល​មាន​ជនជាតិអាមេរិក​លើសពី​៨ម៉ឺន៨ពាន់នាក់បានស្លាប់ដោយ​ជំងឺ​កូវីដ​១៩។​សម្តី​មួយ​ឃ្លា​របស់​លោក Benjamin Franklinបាននិយាយថា ​បើយើងដួល ​យើង​អាចក្រោក​ឈរឡើងវិញភ្លាម ​ប៉ុន្តែបើធ្វើ​ឱ្យ​គេ​បាត់​ជំនឿចិត្តនោះ គឺ​ពិបាកស្រោចស្រង់មកវិញណាស់។

អ្នកបកប្រែ:马小青
ប្លុកពិសេស