李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្តី «The Lancet» ៖ អាមេរិកមិនយកចិត្តទុកដាក់ចំពោះការក្រើនរំឮករបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានបំផ្លាញដល់កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសាធារណៈលើសកលលោក

2020-05-18 13:55:52 cri

       ទស្សនាវដ្តី​ «The Lancet»​ របស់​អង់គ្លេស​បោះពុម្ពផ្សាយ​​ថ្មី​បំផុត​បាន​ចុះ​ផ្សាយ​បទ​អត្ថាធិប្បាយ​ថា​ រដ្ឋាភិបាល​អាមេរិក​មិន​យកចិត្តទុកដាក់​ចំពោះវិធានការ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​របស់អាមេរិក​ បាន​បំផ្លាញដល់​កិច្ចសហប្រតិបត្តិការ​ផ្នែកវិទ្យាសាស្ត្រ​និង​​សុខាភិបាល​សាធារណៈលើ​សកលលោក​ ។ 

    អត្ថបទ​បានចែង​​ថា​ មជ្ឈ​មណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លងរបស់​អាមេរិក​បាន​ធ្វើ​ខុស​តាំង​ពី​ដើម​ដំបូង​នៃ​​ការ​ផ្ទុះ​ជំងឺ​កូវីដ ១៩ ពិសេស​លើ​បញ្ហា​ធ្វើ​តេស្តិ៍រក​វីរុស​ ។ ប៉ន្តែ​ ការ​មិន​យក​ទុកដាក់​និង​បន្សោយ​តួ​​នាទី​របស់​ស្ថាប័ន​នេះ​គឺ​មិន​អាច​ដោះស្រាយ​បញ្ហាបាន​ឡើយ​ ។    ​ រដ្ឋាភិបាល​អាមេរិក​តែងតែចង់​​ស្វែង​រក​វិធានការ​បញ្ឈប់​ការរាល​ដាល​នៃ​​ជំងឺ​កូវីដ​ ១៩ យ៉ាង​ឆាប់​រហ័ស​ ដូច​ជា​វ៉ាក់​សាំង​ ឱសថ​ថ្មី​ រហូត​ដល់​ចង់ទុក​​វីរុស​​បាត់សាប​សូន្យ​ដោយ​ខ្លួន​ឯង​ តាម​ពិត​ មានតែ​ពឹង​ផ្អែក​លើ​ក្រម​សុខាភិបាល​ធារណៈជាមូល​ដ្ឋាន​ ទើប​អាច​បញ្ចប់​ការ​ឆ្លងរាល​ដាល​នៃ​​ជំងឺ​កូវីដ​ ១៩ បាន​ ។

    អត្ថបទ​បាន​ចែង​​ទៀតថា​ ដើម្បី​ទប់​ទល់​នឹង​ការគំរាម​កំហែង​ចំពោះ​សុខាភិបាល​សាធារណៈ មិន​ថា​ក្នុង​ប្រទេស​អាមេរិក​ឬក៏​លើ​ផ្ទៃអន្តរជាតិ​ក្តី​ សុទ្ធតែ​ត្រូវ​មាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​មួយ​ដែល​មានឥទ្ធិពល​​ខ្លាំង​ ពីព្រោះ​មាន​តែ​ធ្វើបែប​នេះ​ទើប​អាច​ជួយ​ដល់​ការ​បង្ការ​ជំងឺ​ឆ្លង​លើក​ក្រោយ​ ។

 

图片默认标题_fororder_微信图片_20200518135449

 

图片默认标题_fororder_微信图片_20200518135500

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស