孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងប៉េកាំងកំណត់ “ប្លង់គោល”នៃការកសាងប្រព័ន្ធគ្រប់គ្រងជាបន្ទាន់ខាងសុខាភិបាលសាធារណៈនៃរដ្ឋធានី

2020-05-18 16:16:08 cri

    អ្នកសារព័ត៌មាន​បានដំណឹង​ពីសន្និសីទ​សារព័ត៌មាន​អំពីការងារបង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​នៃក្រុងប៉េកាំង​កាលពីថ្ងៃទី១៧​ខែឧសភាថា ​ក្រុងប៉េកាំង​នឹងបង្កើន​ការកសាង​ប្រព័ន្ធ​គ្រប់គ្រង​ជាបន្ទាន់ខាង​សុខាភិបាល​សាធារណៈ​តាមរយៈ​វិធានការ​ពហុវិស័យ​ដូចជា ​កែទម្រង់និង​ធ្វើឱ្យ​ប្រសើរឡើងនូវ​ប្រព័ន្ធបង្ការ​និងគ្រប់គ្រង​ជំងឺជាដើម ។​ តាមផែនការ ​ដល់ឆ្នាំ២០៣៥ ​ក្រុងប៉េកាំងនឹង​បង្កើតប្រព័ន្ធ​គ្រប់គ្រង​ជាបន្ទាន់​ខាងសុខាភិបាល​សាធារណៈដែល​សមស្របនឹង​ទីក្រុងទំនើប​លំដាប់​អន្តរជាតិ​ដោយ​គ្រប់ជ្រុងជ្រោយ ។

    នៅពេល​អនាគត ​ក្រៅពីបង្កើន​ការកសាង​មជ្ឈមណ្ឌល​សេវាកម្ម​សុខាភិបាល​ក្នុងសហគមន៍​ ក្រុងប៉េកាំង​នឹងធ្វើ​ការបណ្តុះបណ្តាល​និងណែនាំ​គ្រូពេទ្យគ្រប់​ជំនាញ​ចុះទៅ​តំបន់មូលដ្ឋាន​ ជំរុញ​ការព្យាបាល​ជំងឺដោយតាម​កម្រិត​នីមួយៗ ​ធ្វើឱ្យ​ប្រសើរឡើងនូវ​សេវាកម្ម​ចុះកិច្ចសន្យា​របស់គ្រូពេទ្យ​ប្រចាំគ្រួសារ​ ដើម្បី​ញាំងឱ្យ​ស្ថាប័ន​សេវាកម្ម​សុខាភិបាល​ក្នុងសហគមន៍​ក្លាយជា ​“អ្នកយាមទ្វារ​”នៃសុខភាពរបស់​ប្រជាជន​យ៉ាង​ពិតប្រាកដ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស