孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកដាក់ចេញច្បាប់គ្រប់គ្រងការនាំចេញថ្មី ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ភាគីចិនប្រឆាំងជាដាច់ខាតចំពោះករណីនេះ ហើយនឹងចាត់វិធានការដ៏ចាំបាច់ដើម្បីទប់ទល់

2020-05-18 15:51:59 cri

    កាលពី​ថ្ងៃទី១៧​ខែឧសភា ​អ្នកនាំពាក្យ​​នៃ​ក្រសួង​ពាណិជ្ជកម្មចិន​បានថ្លែង​​អំពី​ករណី​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់ចេញ​ច្បាប់​គ្រប់គ្រង​ការនាំចេញថ្មី ។

    អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា ​ភាគីចិន​បាន​មើលឃើញថា ​ភាគីអាមេរិក​ដាក់ចេញ​ច្បាប់​គ្រប់គ្រង​ការនាំចេញ​ថ្មីដែល​សំដៅ​ចំពោះ​ក្រុមហ៊ុន​ HUAWEI ​។ ភាគីចិន​ប្រឆាំង​ជាដាច់ខាត​ចំពោះ​ករណីនេះ ​។ ភាគីអាមេរិក​ប្រើប្រាស់​កម្លាំងជាតិ​ ប្រើបញ្ហា​សន្តិសុខ​ជាតិ​ធ្វើលេស ​ចាត់​វិធានការ​ដូចជា​ការគ្រប់គ្រង​ការនាំចេញ​ជាដើម​ដោយ​គ្មានហេតុផល​ ​ដើម្បីបន្ត​គាបសង្កត់​សហគ្រាស​​របស់​ប្រទេស​ផ្សេងទៀត ​។ វាជា​ការបំផ្លាញ​ផលប្រយោជន៍​របស់​សហគ្រាសចិន​ បំផ្លាញ​ផលប្រយោជន៍​របស់​សហគ្រាស​អាមេរិក ​ហើយក៏​បំផ្លាញ​ផលប្រយោជន៍​របស់​សហគ្រាស​ប្រទេស​ផ្សេង​ទៀតដែរ ។

    ភាគីចិន​ដាស់តឿន​​អាមេរិក​ឱ្យ​បញ្ឈប់ទង្វើ​ខុសឆ្គងភ្លាម​ ហើយ​ងាកមក​បង្កបង្កើត​លក្ខខណ្ឌ​មាន​អំណោយផល​សម្រាប់​សហគ្រាស​ធ្វើពាណិជ្ជកម្ម​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាប្រក្រតី ។​ ភាគីចិននឹង​ចាត់វិធានការ​ដ៏ចាំបាច់​ទាំងអស់​ ដើម្បី​គាំពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់​សហគ្រាសចិន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស