郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកគួរតែស្រាយបំភ្លឺអំពីបន្ទប់ពិសោធន៍ជីវសាស្រ្តជាច្រើនដែលខ្លួនដាក់ពង្រាយនៅទូទាំងពិភពលោក

2020-05-17 15:26:15 cri

    ពេល​ឆ្លើយ​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​ Lavrovរដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​បាន​ថ្លែង​ថា អាមេរិក​បាន​ដាក់​ពង្រាយ​បន្ទប់​ពិសោធន៍​ជីវសាស្រ្ត​ជា​ច្រើន​នៅ​ប្រទេស​ជិត​ខាង​នៃចិន​និង​រុស្ស៊ី ព្រម​ទាំង​មិន​ព្រម​បើក​ចំហ​អំពី​ខ្លឹមសារ​ស្រាវ​ជ្រាវ​នៃ​ការ​ពិសោធន៍​ជីវសាស្រ្ត ទង្វើ​និង​គោល​បំណង​របស់​អាមេរិក​នាំ​ឱ្យ​គេ​មាន​មន្ទិល​សង្ស័យ។

      បើ​មើល​តាម​ព័ត៌មាន​ដែល​ប្រកាស​ដោយ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក អាមេរិក​បាន​ដាក់​ពង្រាយ​បន្ទប់​ពិសោធន៍​ជីវសាស្រ្ត​សរុប​១៥​នៅ​តំបន់​ជុំវិញ​ប្រទេស​រុស្ស៊ី​និង​ចិន ។ តាម​ពាក្យ​សម្តី​របស់​រដ្ឋាភិបាល​រុស្ស៊ី​ បន្ទប់​ពិសោធន៍​ជីវសាស្រ្តរបស់​អាមេរិក​ពាស​ពេញ​នៅ​អតីត​សហភាព​សូវៀត​និង​ប្រទេស​ជុំវិញ​ចំនួន​២៧ប្រទេស។ តាម​លេខាធិការ​នៃ​សន្និសីទ​សន្តសុខ​សហព័ន្ធ​រុស្ស៊ី​ទម្លាយ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន បន្ទប់​ពិសោធន៍​ជីវសាស្រ្ត​ដែល​អាមេរិក​បង្កើត​នៅ​ទូទាំង​ពិភព​លោក​មាន​ចំនួន​លើសពី​២០០។

      លោក​ស្រី Zakharovaអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ធ្លាប់​បាន​ថ្លែង​នៅ​ខែ​មេសា​ថា ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​បាន​យក”​ការ​បង្រ្កាប​ភេរវកម្ម​និយម​ផ្នែកជីវគីមីសាស្ត្រ”​ធ្វើ​ជា​លេស បាន​បង្កើត​បន្ទប់​ពិសោធន៍​ជីវសាស្រ្តនៅ​តំបន់​ជុំវិញ​រុស្ស៊ី ដើម្បី​បង្កើន​ឥទ្ធិពល​ខាង​ជីវ​គីមី​សាស្ត្រ​របស់​ខ្លួននៅ​ឯនាយ​សមុទ្រ​ ។ ក្រៅ​ពី​នេះ អាមេរិក​បាន​បង្កើត​បន្ទប់​ពិសោធន៍​ស្រដៀង​គ្នា​នៅ​ប្រទេស​ទី​៣ ប្រហែល​ក្នុង​គោល​បំណង​ស្រាវ​ជ្រាវ​និង​ផលិត​Pathogenនៃជំងឺ​មាន​គ្រោះ​ថ្នាក់​គ្រប់​បែប​យ៉ាង ព្រម​ទាំង​ប្រើ​ប្រាស់​នៅ​វិស័យ​យោធា ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស