ថ្ងៃទី ១៥ ខែ ឧសភា លោក Volkan Bozkir បេក្ខជនប្រធានឈរឈ្មោះជានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បានថ្លែងក្នុងកិច្ចសន្ទនាតាមវីដេអូជាមួយរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិថា ជំងឺ Covid-19 បានបង្ហាញយ៉ាងលេចធ្លោនូវតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិនិងស្ថាប័នពាក់ព័ន្ធក្នុងការទប់ទល់នឹងជំងឺ Covid-19 ។ ជំងឺ Covid-19 មិនបែងចែកព្រំដែននិងពូជសាសន៍នោះទេ ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 មិនត្រូវបណ្តាលឱ្យមានការបន្តុះបង្អាប់កេរ្ត៍ឈ្មោះ មិនស្មើភាពគ្នា ឬអយុត្តិធម៌នោះឡើយទេ ។
យោងតាមការរៀបចំពាក់ព័ន្ធ លោក Bozkir នឹងត្រូវបានជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ១២ ខែ មិថុនា ហើយនឹងចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃទី ១៥ ខែ កញ្ញា ដែលមានអាណត្តិមួយឆ្នាំ ៕