王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិព្រមានថា ករណីជំងឺកូវីដ១៩មានលទ្ធភាពបង្កវិបត្តិសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ អ្នកជំនាញអង្គការសុខភាពពិភពលោកថ្លែងថា បុគ្គលិកពេទ្យជួរមុខត្រូវការការគាំទ្រខាងសុខភាពផ្លូវចិត្តជាពិសេស

2020-05-15 15:26:07 cri

     ថ្ងៃទី​១៤ខែឧសភា​ ​អ្នកជំនាញពាក់ព័ន្ធនៃអង្គការសុខភាពពិភពលោក​បានថ្លែងថា​ ​ការ​ស៊ើបអង្កេតបង្ហាញ​ថា​ ក្នុងអំឡុងពេលផ្ទុះករណីជំងឺកូវីដ១៩ ​អត្រាកើតមាន​ជំងឺផ្លូវចិត្តនៅ​បណ្តា​ប្រទេស​សុទ្ធតែបាន​កើនឡើង​ ដោយឡែកបុគ្គលិកពេទ្យគឺត្រូវការ​ការគាំទ្រ​ខាង​សុខភាពផ្លូវ​ចិត្ត​​ជាពិសេស​។ ​កាលពី​ថ្ងៃទី១៣ខែឧសភា ​អង្គការ​សហប្រជាជាតិ​បាន​ចេញផ្សាយខ្លឹមសារ​សំខាន់​ស្តីពីសុខាភិបាលសាធារណៈផ្នែក​បញ្ហាសុខភាពផ្លូវចិត្ត​ដែល​បណ្តាលមកពី​ករណីជំងឺកូវីដ១៩​ ​ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​នានា​យកចិត្តទុកដាក់ចំពោះ​តម្រូវការ​ខាង​សុខភាពផ្លូវចិត្ត​ពេល​ទប់ទល់​នឹង​វិបត្តិជំងឺកូវីដ១៩​។

      ថ្ងៃទី​១៣ខែឧសភា​ ​លោក Antonio Guterres ​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​តាម​​ប្រព័ន្ធវីដេអូ​ថា​ ​សេវាសុខភាពផ្លូវចិត្ត​ជា​ចំណែក​ដ៏សំខាន់​នៃ​​វិធានការ​ទប់ទល់នឹង​ជំងឺកូវីដ១៩​របស់​រដ្ឋាភិបាល​។​ ​សេវាសុខភាពផ្លូវចិត្ត​ចាំបាច់​ត្រូវ​ពង្រីក​ទ្រង់ទ្រាយ​​និង​ទទួលបាន​ការ​គាំទ្រដោយ​ថវិកាដ៏គ្រប់គ្រាន់​។

      គួររំលឹកថា​ ​របាយការណ៍នៃអង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា​ ​បច្ចុប្បន្ននេះ​ ​ការ​ទម្លាក់ថវិកា​ទៅលើ​វិស័យសុខភាពផ្លូវចិត្ត​បាន​ត្រឹមតែស ២% ប៉ុណ្ណោះ​ នៃ​ថវិកាចំណាយ​ទូទៅ​សម្រាប់​ទប់ទល់នឹង​ជំងឺកូវីដ១៩​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស