ទាក់ទិននឹងពាក្យសម្តីរបស់អាមេរិកចោទថា ស្ថាប័នសិក្សាស្រាវជ្រាវពីជំងឺ Covid-19 របស់អាមេរិកត្រូវរងការវាយប្រហារពីពួក Hacker របស់ចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទ្ធសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១៤ ខែ ឧសភា ថា ការបង្កើតពាក្យចចាមអារ៉ាមដើម្បីលាបពណ៌អ្នកដទៃមិនអាចលុបបំបាត់ជំងឺ Covid-19 នោះទេ ការចោទប្រកាន់និងមួលបង្កាច់មិនអាចយកឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាងនឹងជំងឺ Covid-19 បានទេ ។
លោក Zhao Lijian បានថ្លែងទៀតថា ភាគីចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើលាបពណ៌របស់អាមេរិកបែបនេះ ។ លោកបានថ្លែងថា បើមើលពីកំណត់ត្រាកន្លងមក អាមេរិកបានធ្វើប្រតិបត្តិការលួចការណ៍សម្ងាត់តាមអ៊ីនធឺណេតក្នុងទ្រង់ទ្រាយធំបំផុតនៅទូទាំងពិភពលោក ។ ប្រទេសចិនបានទទួលសមិទ្ធផលជាយុទ្ធសាស្ត្រសំខាន់ៗក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ ដូច្នេះ ភាគីចិនវិញទៅដែលមានហេតុផលត្រូវព្រួយបារម្ភអំពីការលួចព័ត៌មានតាមបណ្តាញអ៊ីនធឺណេត ៕