刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកRoberto Azevêdoអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកប្រកាសថា លោកនឹងលាឈប់ពីមុខតំណែងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មុនការបញ្ចប់អាណត្តិមួយឆ្នាំ

2020-05-15 15:17:54 cri

    ថ្ងៃទី​១៤ ខែឧសភា ​ក្នុង​សន្និសីទ​ពិសេស​តាម​រយៈប្រព័ន្ធ​វីដេអូ​ដែល​មាន​វត្តមាន​នៃ​តំណាង​រដ្ឋ​សមាជិក​ចំនួន​១៦៤​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​លោក​Roberto ​Azevêdo​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ប្រកាសថា​ ​លោក​នឹង​សុំលាឈប់​ពី​មុខតំណែង​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃទី​៣១ ខែសីហា​ឆ្នាំ​២០២០​មុន​ការ​បញ្ចប់​អាណត្តិ​​មួយ​ឆ្នាំ​​។

ទាក់​ទិន​នឹង​មូលហេតុ​លា​ឈប់​ពី​មុត​តំណែង​ ​លោក​បាន​ថ្លែងថា​ ​នេះ​ជា​សេចក្តីសម្រេចចិត្ត​​របស់​បុគ្គល​និង​គ្រួសាររបស់​លោក​។

ថ្ងៃដដែល លោក​PhilHogan​ភ្នាក់​ងារ​​ទទួលបន្ទុក​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បាន​ថ្លែងថា​ ​លោក​Roberto ​Azevêdo​ប្រកាស​សុំលា​ឈប់​ពីមុខ​តំណែង​មុន​កាល​កំណត់ ​​បាន​ផ្តល់​ជា​ឱកាស​ល្អ​មួយ​សម្រាប់​អង្គការពាណិជ្ជកម្ម​ពិភពលោក​ជ្រើសរើស​អគ្គនាយកថ្មី​ដើម្បី​ប្រឈម​នឹង​បញ្ហា​របស់​អង្គការ​នេះ។​ក្នុង​ខណៈពេល​ជា​គន្លឹះនិង​ពោរ​ពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា​សម្រាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​យើង​ត្រូវ​គ្រោង​ផ្លូវ​ថ្មី​មួយ​ដោយ​ឆាប់រហ័ស ​ចំណុច​នេះ​គឺ​សំខាន់​បំផុត​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស