郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិសុខាភិបាលចិនអះអាងថា មន្ទីរពេទ្យបណ្តោះអាសន្នបានដើរតួនាទីដ៏សំខាន់និងមិនអាចជំនួសបានក្នុងការបង្ការនិងព្យាបាលជំងឺកូវីដ១៩

2020-05-15 15:16:11 cri

  ថ្ងៃ​ទី​១៤​ខែ​ឧសភា ក្រុម​ការ​ងារ​យន្តការ​រួម​គ្នា​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​បើក​ធ្វើ​សន្និសីទ​សារ​ព័ត៌មានដោយ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​តួនាទី​របស់​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​ក្នុង​ដំណើរ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​លើក​នេះ។

      បន្ទាប់​ពី​ការ​ផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​លើក​នេះ ដើម្បី​បន្ធូរ​បន្ថយ​សភាព​តាន​តឹង​ដែល​កង្វះ​ខាត​គ្រែ​សម្រាប់​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​នៃ​ស្ថាប័ន​សុខាភិបាល​ក្រុង​វូហាន និង​គ្រប់​គ្រង​ជំងឺ​ឆ្លងប្រកប​ដោយ​ប្រសិទ្ធភាព ក្រុង​វូហាន​បាន​កែ​ច្នៃ​កីឡដ្ឋាន​និង​មជ្ឈមណ្ឌល​សន្និ​សីទ​និង​ពិព័រណ៍មួយ​ចំនួន​ទៅ​ជា​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន។

      ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន លោក​SongShuliអ្នក​នាំ​ពាក្យ​និង​ជា​ប្រធាន​នាយក​ដ្ឋាន​ឃោសនាការ​នៃ​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន​បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​៥​ខែ​កុម្ភៈដែល​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​បាន​ចាប់​ផ្តើម​ទទួល​ព្យាបាល​អ្នក​ជំងឺ​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​មីនា​ដែល​មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​ចុង​ក្រោយ​បាន​បិទ មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​ចំនួន​១៦​បាន​ទទួល​ព្យាបាល​អ្នក​ជំងឺ​សរុបជាង​១ម៉ឺន​២​ពាន់​នាក់ដែល​បាន​សម្រេច​នូវ​គោល​ដៅ​”គ្មាន​អ្នក​ឆ្លង​ជំងឺ គ្មាន​ករណី​ស្លាប់​និង​គ្មាន​លាប់​ឡើង​វិញ” បាន​ក្លាយ​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​ទទួល​ករណី​ឆ្លង​ទាំង​មូល​ឱ្យ​ចូល​សម្រាក​ព្យាបាល​ក្នុ​ងមន្ទីរ​ពេទ្យ​ ដូច​នេះ មន្ទីរ​ពេទ្យ​បណ្តោះ​អាសន្ន​បាន​ដើរ​តួនាទី​ដ៏​សំខាន់​និង​មិន​អាច​ជំនួស​បាន​ក្នុង​ការ​បង្ការ​និង​ព្យាបាល​ជំងឺ​កូវីដ​១៩៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស