王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំវីដេអូខុនហ្វើរីនថ្នាក់រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ

2020-05-14 15:03:55 cri

      ថ្ងៃទី​១៣ខែឧសភា ​នៅក្រុងប៉េកាំង​ ​លោក​វ៉ាងអ៊ីសមាជិកក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋនិង​​ជា​​រដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំវីដេអូខុនហ្វើរីនថ្នាក់រដ្ឋមន្ត្រីការបរទេសនៃ​រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ។

      ​ ​ថ្លែងក្នុងកិច្ចប្រជុំ លោក​វ៉ាងអ៊ីបានលើកឡើងថា​ ​ប្រទេសចិនសូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នៃបណ្តាប្រទេសនានា​ទុកការ​ខ្វែងគំនិតនិង​ជម្លោះ​​នៅ​មួយ​អន្លើសិន​ ​ដើម្បីប្រមូលផ្តុំ​កម្លាំង​ទប់ទល់នឹង​ករណីជំងឺឆ្លង​ក្នុងប្រទេស​ ​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ អ្នកន័យ​សង្រ្គោះ​​អាយុជីវិត​របស់ប្រជាជន​។ បណ្តា​ប្រទេស​នានា​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​​គួរ​អនុវត្ត​ជាក់ស្តែង​នូវ​សេចក្តីថ្លែងការណ៍​ស្តីពីការ​រួម​សហការ​គ្នា​ទប់ទល់នឹង​ជំងឺ​រាតត្បាត​ដែល​អនុម័តក្នុងកិច្ច​ប្រជុំ​កំពូល​ក្រុង​ឈីងតាវឆ្នាំ​២០១៨ ព្រម​និង​បង្កើត​យន្តការ​សហការគ្នាដើម្បីបង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លងតាម​តំបន់ព្រំដែន​រវាង​រដ្ឋ​សមាជិក​។​

      បណ្តាភាគីដែល​ចូលរួម​កិច្ចប្រជុំ​បាន​គូសបញ្ជាក់​ថា​ សហគមន៍អន្តរជាតិ​គួរប្រកាន់​ខ្ជាប់​​នូវ​ពហុភាគីនិយម​ ​ពង្រីក​តួនាទីដឹកនាំ​និង​សម្របសម្រួល​ជាប្រព័ន្ធ​នៃ​អង្គការ​សហប្រជាជាតិ​​ ដើម្បីរួមសាមគ្គីគ្នា​ទប់ទល់នឹង​ជំងឺឆ្លង​។​ ​ភាគីនានា​ក៏បាន​សម្គាល់ឃើញជា​ឯកច្ឆន្ទ​ថា​​ដែរថា​ ​ត្រូវបង្កើនការ​សម្របសម្រួល​ខាង​គោលនយោបាយ​ម៉ាក្រូសេច្ឋកិច្ច ​ដើម្បី​បង្កើត​បរិយាកាសវិនយោគនិងពាណិជ្ជកម្ម​ដែល​ប្រកបដោយ​សមភាព​និងតម្លាភាព​ ​ជំរុញ​ការ​ប្រាស្រ័យទាក់ទងខាង​បុគ្គលនិង​ទំនិញ​ ក្នុងន័យរួមគ្នា​ទប់ទល់​នឹង​ផលប៉ះពាល់ទៅលើ​ការអភិវដ្ឍសេដ្ឋកិច្ច​ក្នុងតំបន់​ដែល​បង្ក​ដោយ​​ជំងឺឆ្លង​ ​។

      សូមបញ្ជាក់ថា​ ​កិច្ចប្រជុំលើកនេះបាន​អនុម័តលើ​សេចក្តីថ្លែងការណ៍​រដ្ឋមន្រ្តី​​​​កា​​រ​​​​​​​បរទេស​នៃរដ្ឋសមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃស្តីពី​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស