刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺប្រទេសចិនស្នើរោងភាពយន្តនិងរោងល្ខោននៅតំបន់មានហានិភ័យឆ្លងជំងឺទាបបើកធ្វើអាជីវកម្មដោយគោរពតាមការកំណត់ខាងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង តំបន់នានាបើកសាលារៀនវិញត្រូវអនុវត្តយ៉ាងសកម្មនូវការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាសំខាន់នៅសាលារៀន

2020-05-14 15:31:56 cri

    ថ្ងៃទី​១៣ ខែឧសភា ​អ្នកសារព័ត៌មាន​បាន​ទទួល​​ដំណឹង​ពី​សន្និសីទ​សារព័ត៌មាន​នៃ​ក្រុម​ការងារ​អនុវត្ត​យន្តការ​​​រួម​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ​-១៩​នៃ​ក្រុមប្រឹក្សាកិច្ចការ​រដ្ឋ​ចិន​ថា​ បន្ទាប់​ពី​​រោងភាពយន្ត​និង​រោងលោ្ខន​ជា​ដើម​​បើក​ធ្វើ្​អាជីវកម្ម​ជា​​ប្រក្រតី​វិញ​​ត្រូវ​ធ្វើ​តាម​​
ល័ក្ខខ័ណ្ឌ​កំណត់​​ ​ជា​ពិសេស​ត្រូវ​គិត​ពិចារណា​ពី ហានិភ័យ​ក្នុង​តំបន់​ ​ត្រូវ​កត់​សំបុត្រ​តាម​អនឡាញ​កំណត់​ចំនួន​​មនុស្ស​​ ​បង្កើន​វិធានការ​ដូច​ជា​បាញ់​ថ្នាំ​សម្លាប់​មេរោគ​និង​អនុវត្ត​តាម​ការ​កំណត់​ស្តីពី​ការ​​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​។​ក្រៅពីនេះ ការ​បើក​​សាលារៀន​វិញ​នៅ​តំបន់​នានា​ត្រូវ​តាក់​តែង​ផែនការ​​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ​-១៩​ជា​មុន​និង​បង្កើន​វិធានការ​គ្រប់គ្រង​បុគ្គល​ចេញ​ចូល​ ដើម្បី​ធានា​ដល់​សុខភាព​​របស់​គ្រូបង្រៀន​និង​សិស្សានុសិស្ស​ព្រមនិង​​សុវត្ថិភាព​ក្នុង​សាលរៀន​ផងដែរ​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស