郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកប៉ុនប៉ងទម្លាក់កំហុសឱ្យប្រទេសចិនម្តងទៀត អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា កុំលង់ខ្លួនក្នុងល្បែងនយោបាយខ្លាំងពេក

2020-05-14 14:35:26 cri

 ទាក់​ទិន​នឹង​រឿង​ដែល​សមាជិក​សភាអាមេរិក​មួយ​ចំនួន​តូច​គិត​ចង់​ច្រាន​ចោល​ទំនួល​ខុស​ត្រូវ​នៃ​ភាព​អសមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ទៅ​ឱ្យ​ប្រទេស​ចិន​ លោក​ZhaoLijianអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា​ថា ទង្វើ​នេះ​គ្មាន​ក្រម​សីលធម៌​បំផុត ក្នុង​ពេល​ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​ដាស់​តឿន​ភាគី​អាមេរិក​កុំ​លង់​ខ្លួន​ក្នុង​ល្បែងនយោបាយ​ខ្លាំង​ពេក ។

      អនុលោម​តាមសេចក្តី​ព្រាង​ច្បាប់​ដែល​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​អាមេរិក​បាន​លើក​ឡើង​នា​ពេល​មុន​នេះ ប្រសិន​បើ​ប្រទេស​ចិន​មិន​ធ្វើ​ការ​បក​ស្រាយ​គ្រប់​ជ្រុង​ជ្រោយ​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​បិទ​wet marketទាំង​អស់ នោះ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ចិន។

      ទាក់​ទិន​នឹង​រឿង​នេះ លោក​ZhaoLijianបាន​ថ្លែង​ថា ចាប់​ពី​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​ឡើង​មក ប្រទេស​ចិនបាន​ប្រកាន់​អាកប្បកិរិយា​បើក​ចំហ មាន​តម្លាភាព​និង​ទទួល​ខុស​ត្រូវ​ជាប់​រហូត បាន​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អង្គការ​សុខ​ភាព​ពិភពលោក ក៏​ដូច​ជា​គាំទ្រ​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នៅ​ទូទាំង​ពិភពលោក​តាម​ការ​អនុវត្ត​ជាក់​ស្តែង​ផង​ដែរ។

លោក​បាន​ចង្អុល​បង្ហាញ​ថា ប្រទេស​ចិន​បាន​តាក់​តែង​ច្បាប់​ដើម្បី​ហាម​ឃាត់​ទាំង​ស្រុង​នូវ​ការ​បរបាញ់ ការ​លក់​ដូរ ការ​ដឹក​ជញ្ជូន​និង​ការ​បរិភោគសត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ ប្រទេស​ចិន​គ្មាន​អ្វី​ដែល​ហៅ​ថាwet marketនោះ​ទេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស